ព័ត៌មានជាតិ
រយៈពេល ៥ថ្ងៃ មន្រ្តីអត្តសញ្ញាណកម្មផ្ដល់សេវាបានជាង ២ម៉ឺន ជូនពលរដ្ឋ
ក្នុងរយៈពេល៥ថ្ងៃ នៃម៉ោងរដ្ឋបាលកាលពីសប្ដាហ៍កន្លងទៅនេះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មន្រ្តីអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន ២០ ២៥៥សេវា នៅទូទាំងប្រទេស។ នេះបើតាម លោក ទូចសុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុខៈ បានបញ្ជាក់ថា ក្នុងចំណោមសេវាសរុបនោះ សេវាអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរមានចំនួន ៧ ៣២៣សន្លឹក លិខិតឆ្លងដែនមានចំនួន ៦ ៥៣៣លិខិត លិខិតធ្វើដំណើរមានចំនួន ១ ៨៩៤លិខិត សៀវភៅស្នាក់នៅមានចំនួន ២ ៨២៦ក្បាល និងសៀវភៅគ្រួសារមានចំនួន ១ ៦៧៩ក្បាល។
គុណភាព និងស័ក្ដិសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមទាំងសេវាអត្តសញ្ញាណកម្ម គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពទាំង៦ ដែល លោក ស សុខា ឧបនាកយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយក និងជំរុញឱ្យមន្រ្តីបង្កើនការយកចិត្តទុកដាក់ផ្ដល់សេវាឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

គួរជម្រាបដែរថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមជាសេនាធិការក្រសួងមហាផ្ទៃ អគ្គនាយករដ្ឋានអត្តសញ្ញាណកម្ម បាននឹងកំពុងធ្វើកំណែទម្រង់ដោយដាក់ចេញការប្ដេជ្ញាចិត្ត«បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ» ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ» របស់រដ្ខមន្ត្រីក្រសួងមហាផ្ទៃ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


