ព័ត៌មានជាតិ
តម្លៃផ្លែស្វាយកែវរមៀតធ្លាក់ចុះ នារដូវប្រមូលផលលើកទី២
កសិករដាំស្វាយបានលើកឡើងថា តម្លៃផ្លែស្វាយកែវរមៀតខុសរដូវដែលប្រមូលផលលើកទី២ បានធ្លាក់ចុះខ្លាំង ដែលអាចនឹងធ្វើឱ្យកសិករខាតបង់។
លោក ម៉ាត់ ដៃនី កសិករដាំស្វាយកែវររមៀត នៅស្រុកសន្ទុក ខេត្តកំពង់ធំ បានឱ្យដឹងថា ពីមុនលោកលក់ស្វាយកែវរមៀតបាន ១.០០០ រៀល ក្នុងមួយគីឡូក្រាម ខណៈបច្ចុប្បន្ន តម្លៃស្វាយកែវរមៀតបានធ្លាក់ចុះបន្ទាប់ពីបុណ្យចូលឆ្នាំចិនហើយ មកនៅខ្ទង់ ៣០០ រៀល ក្នុងមួយគីឡូក្រាម ដែលលោកអះអាងថា ជាតម្លៃធ្វើឱ្យកសិករខាត។

លោក ឡេង សុខលី អ្នកដាំស្វាយនៅខេត្តកំពង់ស្ពឺ បានប្រាប់ដែរថា តម្លៃស្វាយបានធ្លាក់មកនៅ ៣៥០ រៀល ក្នុងមួយគីឡូក្រាម លោកថា កសិករអាចលក់ចំណេញបានលុះត្រាតែ ៧០០ ទៅ ១០០០ រៀលទើបចំណេញ សម្រាប់ស្វាយខុសរដូវនេះ។
លោក ឡេង សុខលីប្រាប់ថា មូលហេតុតម្លៃស្វាយកែវវមៀតធ្លាក់ចុះ ដោយសារសម្បូរស្វាយ កសិករសម្រុកប្រមូលផលច្រើន ដែលជាហេតុផលធ្វើឱ្យឈ្មួញទម្លាក់តម្លៃ។

ឆ្លើយតបនឹងបញ្ហានេះ លោក ឃឹម ហ្វីណង់ អ្នកនាពាក្យក្រសួង កសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ នេះថា រាល់ការផលិតរបស់កម្ពុជាមានគោលដៅសម្រាប់ការនាំចេញ រហូតមកដល់ពេលនេះ ទីផ្សារនាំចេញស្វាយរបស់កម្ពុជានៅមានចំនួនកំណត់នៅឡើយ។
លោកថា នៅពេលដែលការប្រមូលផលទន្ទឹមគ្នា និងតម្រូវការស្រូបទាញមិនគ្រប់គ្រាន់ ការធ្លាក់ចុះតម្លៃវាគឺជាគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ ដោយសារតម្រូវការមិនអាចផ្គត់ផ្គង់បាន។ ក្រសួងកសិកម្មក៏បានខិតខំបើកច្រករកទីផ្សារនាំចេញស្វាយស្រស់ផងដែរ ប៉ុន្តែត្រូវការពេលវេលា។

លោក ចាន់ សុផល អ្នវិភាគសេដ្ឋកិច្ច បានឱ្យដឹងថា ដំណាំស្វាយនៅកម្ពុជា មានចំនួនលេីសតម្រូវការខ្លាំងណាស់។ វាជាដំណាំងាយដាំ ដែលភាគច្រើនដាំតាមគ្នា ដេីម្បីដាក់ជាដំណាំអ្វីមួយនៅលេីដីចម្ការធំៗ។
លោកថា នៅលេីពិភពលោកទាំងមូល មានពាណិជ្ជកម្មស្វាយចំនួន មិនដល់ ២ លានតោនទេ ក្នុងមួយឆ្នាំ។ រីឯផ្លែស្វាយនៅប្រទេសកម្ពុជា មានដល់ទៅ ជាង ២ លានតោន ទៅហេីយ (150,000 ហិកតា x 15 តោន)។
ប្រសិនបើតម្រូវការផ្លែស្វាយនៅលេីពិភពលោកកេីនឡើង ១០% មានន័យថា ផ្លែស្វាយនៅកម្ពុជា នៅតែលេីសកំណេីនតម្រូវការពិភពលោក ប្រហែល ១០ ដង។
យោងតាមរបាយការណ៍របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជានាំចេញផ្លែស្វាយស្រស់ជាង ១៦ ម៉ឺនតោន (១៦១ ៩២៤) ថយចុះ 0.៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ចំណែកដំណាប់ស្វាយនាំចេញចំនួនជិត ៣ ម៉ឺនតោន (២៧ ៣៨៧) កើនឡើង ៤៨ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


