មេ​ខ្យល់​២​នាក់​មាន​ស្រី-ប្រុស​ ជា​បណ្ដាញ​នាំ​មនុស្ស​ទៅ​ឲ្យ​មេ​ខ្យល់​នៅ​ប្រទេស​ថៃ​ខុស​ ច្បាប់​ទៅ​តុលាការ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មេ​ខ្យល់​២​នាក់​មាន​ស្រី-ប្រុស​ ជា​បណ្ដាញ​នាំ​មនុស្ស​ទៅ​ឲ្យ​មេ​ខ្យល់​នៅ​ប្រទេស​ថៃ​ខុស​ ច្បាប់​ទៅ​តុលាការ​

Published

on

សមត្ថកិច្ច​ខេត្ត​បន្ទាយ​មានជ័យ​ចុះ​ឃាត់​ខ្លួន​មេ​ខ្យល់​២​នាក់ ​មាន​ប្រុស​និង​ស្រី​មាន​ឈ្មោះ ​វឹង វាសនា ភេទ​ប្រុស​អាយុ ៤៨ឆ្នាំ ​និង​ម្នាក់​ទៀត​ឈ្មោះ ​ហ៊ូន ពៅ ​ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​ទាំង​២​នាក់​នេះ​ជា​បណ្ដាញ​មេ​ខ្យល់​​​ឈ្មោះ​ចែ ណយ ។​

ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​នេះ​។​ លោក​​ស្រី​ឧត្តមសេនីយ៍ត្រី ​ឌី សុជាតិ ​ស្នង​ការ​រង​ ទទួល​ផែន​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បានឲ្យដឹងថា​បន្ទាប់ធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន៥នាក់ មក​ពី​ភូមិ​ប្រកនាគ​ឃុំ ចើងដឹង​ស្រុកបារាយការណ៍​ខេត្តកំពង់ធំ ​កាលពីថ្ងៃទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១​ យក​មក​សួរ​នាំ​នៅ​អធិការដ្ឋាន​នគរបាលស្រុកថ្មពួក រួចមកកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ​ រហូត​ឈាន​ដល់​ឃាត់ខ្លួនមុខសញ្ញាជាបណ្តាញនាំមនុស្សឆ្លងដែនពីខ្មែរទៅថៃ ដែលមានមេខ្សល់ឈ្មោះចែណយ កំពុងនៅប្រទេសថៃ ឈ្មោះ វឹង វាសនារស់ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្ត​បន្ទាយមានជ័យ មុខរបរជាអ្នក់រត់តាក់ស៊ីស្វាយទៅបឹងត្រកួន និងឈ្មោះ ហ៊ូន ពៅ ភេទស្រី អាយុ​៤៣ឆ្នាំ នៅភូមិកៀនកេះ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងរត់តាក់ស៊ី បាត់ដំបងមកស្វាយ ជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធក្នុងការដឹកជញ្ជូនពលករយកទៅឲ្យឈ្មោះចែ ណយ ជាមេខ្សល់ នៅចំណុចបឹងត្រកួន ដើម្បីធ្វើដំណើរដោយខុសច្បាប់ទៅប្រទេសថៃ។

នេះបើយោងតាមការបំភ្លឺរបស់ពលកររងគ្រោះទាំង៥នាក់ និងចម្លើសារភាពជនសង្ស័យទាំង២នាក់ ​។លោកស្រី​បានបញ្ជាក់ថា​សមត្ថកិច្ចកំពុងតាម​ស្រាវជ្រាវ​ដើម្បីវែក​រក​មុខមេខ្សល់និង​បក្ខពួក​បន្ថែម​ទៀត៕

វ៉ាន់ ណាង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services