ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃ ៥នាក់ ដែលចាញ់បោកមេខ្យល់ នាំមកធ្វើការនៅក្នុងប្រទេសកម្ពុជា
ជនជាតិថៃ ដែលសុទ្ធសឹងជាយុវវ័យ៥នាក់ ត្រូវតម្រួតការពារព្រំដែនថៃលេខ ១២ សហការជាមួយកម្លាំងទាហានឈុតខ្មៅការពារព្រំដែន ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា ខណៈដែលពួកគេកំពុងលួចឆ្លងដែន ត្រឡប់ចូលទៅក្នុងប្រទេសខ្លួនវិញ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០ នាទីព្រឹកកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច លើកំណាត់ផ្លូវសិរីភិន ក្នុងភូមិ១ ឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលពួកគេបានធ្វើដំណើរ ផុតពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ទៅហើយ និង ស្របពេលដែលប្រទេសមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ផងនោះ ។

ក្រោយពេលឃាត់ខ្លួន ពួកគេបានអះអាងថា ការលបឆ្លងដែនត្រឡប់ចូលមកស្រុកកំណើតវិញនេះ គឺដោយសារពួកគេចាញ់បោកមេខ្យល់ ដែលបាននាំទៅធ្វើការនៅក្នុងវេបសាយល្បែងភ្នាល់ ក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ដោយគេប្រាប់ថា ពេលទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ប៉ុន្តែពេលទៅផ្ទាល់វាមិនដូចពាក្យសន្យា ទើបពួកគេសម្រេចត្រឡប់ចូលទៅប្រទេសថៃវិញតាមច្រករបៀង ប៉ុន្តែមិនទាន់បានទៅដល់ផ្ទះផងក៏ត្រូវចាប់ខ្លួន។

ក្រុមយុវវ័យថៃទាំង៥នាក់ ដែលក្នុងនោះមានប្រុស២ ស្រី៣ បានបន្តថា ពួកគេរស់នៅក្នុងខេត្តស្រះកែវទាំងអស់គ្នា ដោយចង់រកការងារធ្វើ តែមិនបានដូចបំណង ត្រូវចាញ់បោកមេខ្យល់ទៀត ។ បើទោះបីជាមានការវិលត្រឡប់ចូលទឹកដីថៃវិញក៏ដោយ ក៏សមត្ថកិច្ចបានលើកឡើងថា ត្រូវតែខុសនឹងច្បាប់ ព្រោះពួកគេមិនបានចេញ-ចូលតាមច្រកត្រឹមត្រូវ ដើម្បីឲ្យសមត្ថកិច្ចត្រួតពិនិត្យ ដោយបច្ចុប្បន្នជនជាតិថៃទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៩ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ៩ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត



