ព័ត៌មានជាតិ
ក្រសួងការងារ អំពាវនាវពលរដ្ឋមានរបរផ្ទាល់ខ្លួនធ្វើបណ្ណ ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពពីរាជរដ្ឋាភិបាល
លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវដល់ប្រជាពលរដ្ឋពុំទាន់មានបណ្ណសមាជិក ប.ស.ស ជាពិសេសអ្នកប្រកបរបររកស៊ីដោយខ្លួនឯង (បុគ្គលស្វ័យនិយោជន៍) និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស មកធ្វើបណ្ណ ប.ស.ស ឱ្យបានគ្រប់ៗ គ្នា ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពពីរាជរដ្ឋាភិបាល ខណៈគិតត្រឹមបំណាច់ខែកុម្ភៈ ឆ្នាំ ២០២៤ ចំនួនសមាជិក ប.ស.ស សរុបកើនដល់ជាង ២ លាននាក់ រួចមកហើយ។ ក្នុងនោះសមាជិក ប.ស.ស ជាស្ត្រី មានចំនួនប្រមាណជា ១ លាន ១៥ ម៉ឺននាក់ ដែលកំពុងមានសិទ្ធិទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ដោយឥតបង់ថ្លៃទូទាំងប្រទេស ព្រមទាំងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀតផងដែរ។

លោកបន្ថែមថា ការមានបណ្ណ ប.ស.ស គឺមានសារៈសំខាន់ណាស់សម្រាប់ខ្លួនឯង និងគ្រួសារ ពិសេសអាចធានានូវការចំណាយថវិកាផ្ទាល់ខ្លួននៅពេលមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយ ព្រមទាំងជាការរួមចំណែកធានានូវនិរន្ដរភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងដើម្បីសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល។
គួរកត់សម្គាល់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្មីៗ នេះ បានលើកបង្ហាញពីទិសដៅអនុវត្តបន្តរបស់ខ្លួនក្នុងឆ្នាំ ២០២៤ ដើម្បីធានាប្រសិទ្ធភាពការងារក្នុងការគាំពារសុខុមាលភាពពលរដ្ឋកម្ពុជា និងផ្សព្វផ្សាយអំពីរបបសន្តិសុខសង្គម ទៅដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ ក្នុងនោះ ប.ស.ស នឹងបន្តពង្រីកការផ្សព្វផ្សាយអំពីរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់មន្ត្រីរាជការតាមក្រសួងស្ថាប័ន, បន្តជំរុញការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមគ្រប់រូបភាព និងគ្រប់ទម្រង់ប្រកបដោយភាពប្រទាក់ក្រឡាគ្នា, សិក្សារៀបចំ និងបង្កើតក្រុមការងារសម្របសម្រួលចុះបញ្ជីចល័តនៅតាមទីប្រជុំជន,ផ្សារ និងបន្តពង្រឹង ព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស ដែលជាការចាំបាច់បំផុត។

អនុលោមតាមទិសដៅអាទិភាព នៃ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១” និង “កម្មវិធីនយោបាយអាទិភាព” របស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាបេសកកម្មអាទិភាពដ៏សំខាន់ ដើម្បីធានាការអនុវត្តរបបសន្តិសុខសង្គម ប្រកបដោយសមធម៌ និងសាមគ្គីធម៌សង្គមក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ដើម្បីបន្តជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គមដល់កម្មករ-និយោជិត និងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងចូលរួមអនុវត្តគោលនយោបាយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងនោះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ក៏បាននិងកំពុងអនុវត្តសកម្មភាពតាមរយៈកម្មវិធីអាទិភាពចំនួន ៥ រួមមាន ៖ ទី ១.ការពង្រីកវិសាលភាព នៃការអនុវត្តរបបសន្តិសុខសង្គម។ ទី ២.ការពង្រឹងគុណភាព និងសមត្ថភាពផ្ដល់សេវា។ ទី ៣.ការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់។ ទី ៤.ការធានានិរន្តរភាពមូលនិធិសន្តិសុខសង្គម។ និង ទី ៥.ការអភិវឌ្ឍសមត្ថភាពស្ថាប័ន៕




-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


