Connect with us

ព័ត៌មានជាតិ

ឯកអគ្គរាជទូតកម្ពុជា ​អប់រំបញ្ហាកូវីដ-១៩ និងផ្តល់​អំណោ​យជូន​ពលករខ្មែរ​​១៥០គ្រួសារ​នៅ​ខេត្តរ៉ាក់យ៉ង​

បានផុស

នៅ

​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានដឹកនាំក្រុមការងារស្ថានទូតចុះជួបសំណេះសំណាល អប់រំពន្យល់ណែនាំ​ផ្ទាល់ និងនាំយកអំណោ​យដែលជាគ្រឿងឧភោគបរិភោគចែកជូនដល់ពលករខ្មែរចំនួន​១៥០គ្រួសារ ​(ក្នុងចំណោម​ពលករខ្មែរ​ចំនួន​២​ម៉ឺន​នាក់ ដែលកំពុង​រស់នៅ និងធ្វើការ​នៅខេត្តរ៉ាក់យ៉ង) ដែលកំ​ពុង​ជួបការខ្វះខាតខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ បាន​ឱ្យដឹងនា​ល្ងាច​ថ្ងៃទី២១ ខែកុម្ភៈ នេះថា ​នៅក្នុងឱកាសនោះ ឯកអគ្គរាជទូត​​​ បាន​ពាំនាំប្រសាសន៍ដ៏ខ្ពង់ខ្ពស់  និងការសួរសុខទុក្ខពីសំណាក់​សម្តេច​តេជោនាយក​រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា​ ដែលតែងតែគិតគូ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនពលករ​នៅថៃ។ ជាមួយគ្នានោះ ឯកអគ្គរាជទូត​ ក៏បាន​ស្នើបងប្អូនពលករកុំចល័ត ឬលួចឆ្លងដែនដោយខុសច្បាប់ ដែលជាហេតុអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងក្រុមគ្រួសារផ្ទាល់ និងបង្កហានិភ័យនៃការចម្លងកូវីដ-​១៩ ចូលក្នុងសហគមន៍នៅកម្ពុជាផង និងបាន​ប្រាប់កុំឱ្យគេចវេះការធ្វើចត្តាឡីស័ក ទោះបីបងប្អូនគេច​វេះ ក៏អាជ្ញាធរមូលដ្ឋានតាមរកយកទៅធ្វើចត្តាឡីស័កវិញដែរ និង​ទទួលរងការផាកពិន័យ ចាប់ពី​១ លាន ទៅ​៥ លានរៀល​។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកអគ្គរាជទូត​ និងក្រុមការងារស្ថានទូត​ បានយកកំព្យូទ័រ ព្រីនទ័រ និងត្រា ដើម្បីផ្តល់សេវាបញ្ជាក់​ឯកសារជូនបងប្អូននៅនឹងកន្លែងជួបសំណេះសំណាលបានចំនួន​៣៣ នាក់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម