ព័ត៌មានជាតិ
លោក ពៅ សុខ ទទួលបានពានរង្វាន់ «អ្នកនិពន្ធឆ្នើម» ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ
លោក ពៅ សុខ ដែលគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិព្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ ទទួលបានពានរង្វាន់ អ្នកនិពន្ធឆ្នើម ប្រចាំប្រទេសកម្ពុជា ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដែលមានលោកឧកញ៉ា បណ្ឌិត ឡី សុភាព ជានាយកគ្រប់គ្រង។

លោក ពៅ សុខ បានប្រាប់អ្នកសារព័ត៌មានថា ការទទួលបានពានរង្វាន់នេះ គឺជាកិត្តិយស ដ៏គួរឱ្យរំភើប ទោះបីពានរង្វាន់នេះ ស្ថិតក្នុងក្របខ័ណ្ឌវិទ្យាស្ថាន មិនមែនស្ថិតក្នុងក្របខ័ណ្ឌថ្នាក់ជាតិក៏ដោយ ហើយការផ្តល់ពានរង្វាន់នេះ ជាការលើកទឹកចិត្តដ៏ទូលំទូលាយមួយដល់អ្នកនិពន្ធ អ្នកស្រាវជ្រាវកម្ពុជាដទៃទៀត ឱ្យខិតខំកសាងស្នាដៃ សម្រាប់វិស័យតែងនិពន្ធ និងស្រាវជ្រាវនៅកម្ពុជា។ លោកជឿជាក់ថា នៅបណ្តាឆ្នាំក្រោយៗទៀត នឹងមានអ្នកនិពន្ធខ្មែរដទៃទៀតទទួលបានពានរង្វានន់នេះដែរ។
លោក ពៅ សុខ បញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលលោកទទួលបាននូវរង្វាន់លើកទឹកចិត្តបែបនេះ ចាប់តាំងពីលោកបម្រើអាជីពតែងនិពន្ធ ពីឆ្នាំ២០០៣រហូតមក។

លោកក៏បានបង្ហើបដែរថា ការប្រគល់ពានរង្វាន់នេះ គឺវិទ្យាស្ថានបានផ្តោតលើការស្រាវជ្រាវ និងចងក្រងសៀវភៅលក្ខណៈវិទ្យាសាស្រ្តរបស់លោក ដែលមិនមែនផ្តោតលើស្នាដៃ នៃការតែងនិពន្ធប្រលោមលោក ភាពយន្ត កំណាព្យ ឬចម្រៀងរបស់លោកឡើយ។
កម្រងសៀវភៅរបស់លោក ដែលគណៈកម្មការវាយតម្លៃ នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ លើកយកទៅពិគ្រោះ និងវាយតម្លៃរួមមាន៖
១. វីរបុរស០៧១
២.សម្តេច ហ៊ុន សែន វីរបុរសសង្ហា ដើបញ្រ្ចាសទិស ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩
៣.ទឹកចិត្តអ្នកជួយសង្រ្គោះ
៤.សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា
៥.អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី
៦.សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩
៧.កូនប្រុសច្បងដ៏មានឥទ្ធិពល
៨.កម្ពុជា សម័យតេជោ
លោក ពៅ សុខ ក៏បានលើកទឹកចិត្តដល់អ្នកនិពន្ធ ដែលមិនទាន់ទទួលបាននូវពានរង្វាន់ ឬជ័យលាភី នៃការប្រកួតផ្សេងៗ កុំបាក់ទឹកចិត្ត និងគប្បីខិតខំស្រាវជ្រាវចងក្រង នូវស្នាដៃរបស់ខ្លួន ក្នុងកម្រិតមួយខ្ពស់ លក្ខណៈវិទ្យាសាស្រ្ត ដើម្បីដណ្តើមជ័យលាភី សម្រាប់ពានរង្វាន់គ្រប់ប្រភេទដទៃទៀត។
លោកក៏បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា បណ្ឌិតឡី សុភាព នាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ និងជាប្រធានសមាគម សម្ព័ន្ធភាព អង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា ដែលប្រគល់ពានរង្វាន់ អ្នកនិពន្ធឆ្នើមដល់លោក ជាពិសេស លោកក៏ថ្លែងអំណរគុណ ដល់បណ្តាបងប្អូន មិត្តភក្តិ និងអ្នករួមការងារទាំងអស់ ដែលតែងតែលើកទឹកចិត្តឱ្យលោកខិតខំប្រឹងប្រែង កុំបោះបង់ការតស៊ូមួយនេះ។
គួររម្លឹកថា លោក ពៅ សុខ ត្រូវបានវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ប្រគល់ពានរង្វាន់ជូនលោកកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ក្រោមការចូលរួមអបអរសាទរពីមនុស្សជាង១ពាន់នាក់ ដោយមានការដង្ហែរទង់ជាតិប្រទេសអាស៊ានទាំង១១ ចំនួន៣ជុំផងដែរ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


