ព័ត៌មានជាតិ
លោក ពៅ សុខ ៖ សម្តេចតេជោ ហ៊ុន សែន គឺជាកំពូលមនុស្សយ៉ាងពិតប្រាកដ
លោក ពៅ សុខ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នកសរសេរសៀវភៅអំពីថ្នាក់ដឹកនាំដ៏លេចធ្លោម្នាក់ បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះថា តាមរយៈការស្រាវជ្រាវរបស់លោកដោយយោងទៅលើទស្សនវិទូចិន ស៊ុន អ៊ូ ឬស៊ុន ជឺ គឺថា សម្តេច ហ៊ុន សែន គឺជាកំពូលមេទ័ព និងជាកំពូលមនុស្សយ៉ាងពិតប្រាកដ។

កំពូលទស្សនវិទូចិន ស៊ុន អ៊ូ ឬស៊ុន ជឺ បាននិយាយថា អ្នកឈ្នះសង្រ្គាម ឬយកសង្រ្គាមបញ្ចប់សង្រ្គាម មិនមែនជាកំពូលមនុស្ស ឬកំពូលមេទ័ពទេ។ តែអ្នកឈ្នះ ឬបញ្ចប់សង្រ្គាម ដោយមិនបាច់ច្បាំងទើបជាកំពូលមេទ័ព ឬកំពូលមនុស្សពិតប្រាកដ។ តាមការកត់ត្រារបស់លោក ពៅ សុខ សម្តេច ហ៊ុន សែន បានឈ្នះលើសមរភូមិប្រយុទ្ធដោយមិនបាច់ច្បាំងចំនួន៣លើក។

លោក ពៅ សុខ បានរៀបរាប់ថា ក្នុងដំណាក់កាលសម័យសង្រ្គាម៥ឆ្នាំ គឺនៅអំឡុងចុងខែមិថុនា ឆ្នាំ១៩៧០ បន្ទាប់ពីបានសិក្សាពីយុទ្ធសាស្រ្តសង្រ្គាម និងចម្បាំងបានប្រមាណជាង២សប្តាហ៍ សម្តេច ហ៊ុន សែន ត្រូវបានមេបញ្ជាការ បញ្ជាឱ្យដឹកនាំកម្លាំងជាង១០នាក់ឡើងទៅប្រយុទ្ធនៅសមរភូមិស្នួល ដែលជាសមរភូមិលើកដំបូង លើកទី១ក្នុងឆាកជីវិតរបស់សម្តេច។ សមរភូមិនេះ សម្តេច ហ៊ុន សែន បានយកឈ្នះសត្រូវ គឺកងទ័ពសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដោយមិនបាច់ច្បាំង ដោយមិនបាច់ប្រយុទ្ធ ព្រោះតែពួកបានសុំចុះចូលជាមួយសម្តេច នៅពេលរសៀល។ ទោះយ៉ាងណា កាលពីម៉ោង៨ព្រឹក ពេលសម្តេច ចាប់ផ្តើមចងមេក្រូ ដើម្បីនិយាយឃោសនាទៅកាន់កងទ័ពសាធារណរដ្ឋខ្មែរ មេក្រូរបស់សម្តេច ត្រូវបានគេបាញ់ឱ្យធ្លាក់ពីលើដើមកៅស៊ូ។

លោក ពៅ សុខ បានបញ្ជាក់ទៀតថា សមរភូមិប្រយុទ្ធទី២ ដែលសម្តេចទទួលបានជោគជ័យដោយមិនបាច់ច្បាំងដែរនោះ គឺសមរភូមិកោះទ្រុង ស្ថិតនៅចំពីមុខទីរួមខេត្តក្រចេះបច្ចុប្បន្ន ហើយទម្រង់នៃការឈ្នះសង្រ្គាមនេះ មានសភាពដូចគ្នា គឺការសុំចុះចូលរបស់កងទ័ពសាធារណរដ្ឋខ្មែរ។
លោក ពៅ សុខ បានសង្កត់ធ្ងន់ថា រឿងដែលអស្ចារ្យចុងក្រោយបង្អស់មួយទៀត ដែលមនុស្សក្នុងលោកពិបាកនឹងធ្វើបាននោះ គឺសម្តេច ហ៊ុន សែន បាបញ្ចប់សង្រ្គាមជាស្ថាពរ១០០%នៅកម្ពុជា ដោយមិនបាច់ច្បាំង ដោយគ្មានការចំណាយអាវុធសូម្បីមួយគ្រាប់ ឬការបង្ហូរឈាមសូម្បីមួយតំណក់ តាមរយៈយុទ្ធសាស្រ្តឌីហ្វីដ និងនយោបាយឈ្នះ ឈ្នះ។ លោក ពៅ សុខ អះអាងថា នេះហើយដែលអ្នកប្រាជ្ញចិន ស៊ុន អ៊ូ ឬស៊ុន ជឺ និយាយថា ជាកំពូលមេទ័ព កំពូលមនុស្សនោះ៕




-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


