ព័ត៌មានជាតិ
បណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់ជួបរឿងរ៉ាវដ៏រន្ធត់ ២ដង ក្នុងជីវិត
មុនក្លាយជា នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧ ឯកឧត្ដម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់ជួបរឿងរ៉ាវដ៏រន្ធត់បំផុត ២ដងក្នុងជីវិត គឺនៅពេលដែល សម្ដេចតេជោ ផ្ដែផ្ដាំគ្រួសារលាចេញទៅចចាររកសន្តិភាព និងពេលកំពុងសិក្សានៅក្រៅប្រទេស។ នេះបើយោងតាមខ្លឹមសារនៃសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” របស់ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ចេញផ្សាយពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២០២២។

សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” កម្រាស់ ៣៩០ទំព័រ ដែល លោក ពៅ សុខ អតីតអ្នកសារព័ត៌មាន បានរៀបរៀងឡើង ដោយលោកបានបង្ហាញឱ្យដឹងរឿងរ៉ាវដ៏រន្ធត់ដែល ឯកឧត្ដម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត បានជួបជាលើកទី១ ក្នុងឆាកជីវិត ស្ថិតនៅក្នុងបឋមវ័យ អាយុ ១២ឆ្នាំ។ រឿងរ៉ាវដ៏រន្ធត់នោះ គឺនៅយប់មួយមុនពេល សម្ដេចតេជោ ហ៊ុន សែន ចេញទៅចរចារកសន្តិភាព ខណៈ កុមារា ហ៊ុន ម៉ាណែត មិនទាន់គេងលក់ កុមារា ម៉ាណែត បានស្ដាប់ឮឪពុក (សម្ដេចតេជោ ហ៊ុន សែន) និយាយផ្ដែផ្ដាំទៅម្ដាយធំឱ្យជួយមើលថែកូនៗរបស់សម្ដេចតេជោ ប្រសិនបើសម្ដេចមានបញ្ហាអ្វីធ្ងន់ធ្ងរកើតឡើង។

បណ្ដាំដែលសម្ដេចតេជោ ផ្ដាំទៅម្ដាយធំនេះហើយ គឺបានធ្វើឱ្យ កុមារា ហ៊ុន ម៉ាណែត ក្ដុកក្ដួលរំជួលចិត្ត រន្ធត់តក់ស្លុតក្នុងជីវិត។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានរ៉ាយរ៉ាប់ថា ពេលឮបណ្ដាំភ្លាមលោក ផ្ដើមគេងលែងលក់ ចាប់ផ្ដើមចេះគិតពិចារណាថានឹងត្រូវធ្វើបែបណា? បើខ្លួននៅក្មេង ហើយត្រូវរ៉ាប់រងចំពោះប្អូនៗ ចំពោះគ្រួសារទាំងមូល ប្រសិនបើសម្ដេចមានបញ្ហាដូចបណ្ដាំ។
យ៉ាងណា បណ្ដាំដែលធ្វើឱ្យនាយករដ្ឋមន្ត្រីកម្ពុជាថ្មី រន្ធត់ក្នុងចិត្ត កាលវ័យ ១២ឆ្នាំនោះ មិនបានកើតឡើងទេ អ្វីៗដែលសម្ដេចតេជោ ចរចាជាមួយខ្មែរក្រហម គឺបានជោគជ័យ យ៉ាងរលូននាំមកនូវសន្ដិភាពជូនកម្ពុជាដល់បច្ចុប្បន្ន។
ចំពោះរឿងរ៉ាវទី២ ដែលនាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧ បានស្ដាប់ដឹងឮ ហើយតក់ស្លុត រន្ធត់ក្នុងជីវិតនោះគឺ ក្នុងពេលសិក្សានៅសហរដ្ឋអាមេរិក។ រឿងរ៉ាវនោះគឺ ពេលសិក្សានៅសាលបណ្ឌិតសភាយោធាអាមេរិក អំឡុងឆ្នាំ១៩៩៦ និស្សិត ហ៊ុន ម៉ាណែត ត្រូវគេប៉ុនប៉ងចាប់ពង្រត់ និងធ្វើឃាត ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារសម្ដេចតេជោ ទទួលបានព័ត៌មានពីក្រុមចារកម្ម (អ្នកដែលចាំឃ្លាំមើល) ហើយសម្ដេចតេជោបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចអាមេរិកជួយអន្តរាគមន៍ ទើបនិស្សិត ហ៊ុន ម៉ាណែត រួចផុតគ្រោះថ្នាក់នាពេលនោះ។

ដើមឡើយ និស្សិត ហ៊ុន ម៉ាណែត មិនដឹងរឿងអ្វីឡើយ ក៏ប៉ុន្តែពេលបានដឹងតាមរយៈការប្រាប់ពីក្រុមមនុស្សជំនិតរបស់សម្ដេចតេជោ ដែលបានប្រាប់ថា “មានគេប៉ុនប៉ងចាប់ពង្រត់ និងធ្វើឃាត” និស្សិតសាលាបណ្ឌិតសភាយោធាអាមេរិក ហ៊ុន ម៉ាណែត នាពេលនោះ មានការតក់ស្លុតរន្ធត់បំផុតក្នុងជីវិត។
គេបានដាក់ការសង្ស័យលើ ក្រុមឧត្ដមសេនីយ៍ជាមនុស្សដ៏មានឥទ្ធិពលនៅក្នុងជួរ គណបក្សហ៊្វុនស៊ិនប៉ិច ជាអ្នកប៉ុនប៉ងធ្វើរឿងនោះ ព្រោះកាលណោះ គណបក្សហ៊្វុនស៊ិនប៉ិច ជាគួរប្រជែងជាមួយ គណបក្សប្រជាជនកម្ពុជា។ ការណ៍ដែលគេដាក់ការសង្ស័យលើក្រុមឧត្ដមសេនីយ៍ នៅក្នុង គណបក្សហ៊្វុនស៊ិនប៉ិច គឺព្រោះតែពេលនោះមន្ត្រីបក្សនេះ សម្ដែងការមិនពេញចិត្ត មិនសប្បាយចិត្តពេលដែលអំណាចទាំងស្រុងមិនធ្លាក់ក្នុងដៃខ្លួន ព្រោះពេលនោះ កម្ពុជាត្រូវបានបែងចែកអំណាចទៅ គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សប្រជាជនកម្ពុជា។

គួររំលឹកឡើងវិញថា ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាប់កំណើត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ដែលគិតមកទល់ពេលបច្ចុប្បន្ន នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧ មានវ័យជិត ៤៦ឆ្នាំ៕
អត្ថបទ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


