ព័ត៌មានជាតិ
អ្នកនិពន្ធ ពៅ សុខ៖ ឆាកជីវិតសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់សមរភូមិធំៗចំនួន៤
លោក ពៅ សុខ បណ្ឌិតវិទ្យាសាស្រ្តនយោបាយ មកពីសាកលវិទ្យាល័យឥន្រ្ទវិជ្ជា សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបរៀងសៀវភៅជាច្រើនស្តីពីជីវប្រវត្តិសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា តាមរយៈការស្រាវជ្រាវរបស់លោក បានរកឃើញថា ក្នុងឆាកជីវិតនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន បានឆ្លងកាត់នូវសមរភូមិដ៏ក្តៅគគុកធំៗចំនួន៤។
លោក ពៅ សុខ បញ្ជាក់ថា សមរភូមិទី១ ដែលសម្តេចឆ្លងកាត់ គឺសមរភូមិយោធា ដែលសម្តេចបានចូលប្រឡូក ចាប់តាំងពីទសវត្សរ៍១៩៧០ បន្ទាប់ពីសម្តេចបានស្ម័គ្រចិត្តដឹកនាំយុវជនមួយចំនួនរត់ចូលព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីតស៊ូប្រឆាំងរបបរដ្ឋប្រហាររបស់សេនាប្រមុខលន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ទី២ សមរភូមិកំណែទម្រង់សេដ្ឋកិច្ច និងដីធ្លី ដែលសម្តេចចាប់ផ្តើមអនុវត្តន៍ចាប់ពិឆ្នាំ១៩៨៥ និងឆ្នាំ១៩៨៩ រហូតមក។
ទី៣ គឺសមរភូមិនយោបាយ និងទី៤ គឺសរភូមិការទូត ដែលសមរភូមិនេះ សម្តេចតេជោ ចាប់ផ្តើមអនុវត្តន៍ ចាប់តាំងពីសម្តេចរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំការគាំទ្រលើការផ្តល់ទីតាំងសម្រាប់ប្រមូលផ្តុំ ឬ បង្កើតកម្លាំងកងទ័ព ប្រឆាំង និងផ្តួលរំលំរបបប្រល័យពូជសសន៍ខ្មែរក្រហម ប៉ុល ពត និងការស្នើឱ្យវៀតណាមបញ្ឈប់បញ្ជូនប្រជាជនកម្ពុជាដែលភៀសខ្លួនទៅវៀតណាមឱ្យមកកម្ពុជាវិញ នៅឆ្នាំ១៩៧៧ ព្រោះការបញ្ជូនប្រជាជនកម្ពុជាភៀសខ្លួនត្រលប់មកកម្ពុជាវិញ គឺស្មើនឹងបញ្ជូនពួកគេឱ្យត្រលប់មករកសេចក្តីស្លាប់។
លោក ពៅ សុខ អះអាងថា គ្រប់សមរភូមិទាំង៤នេះ សម្តេចតេជោ ហ៊ុន សែន សុទ្ធតែឆ្លងកាត់ការប្រថុយគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះសូម្បីតែការធ្វើកំណែទម្រង់សេដ្ឋកិច្ចពីសេដ្ឋផែនការ ឬសេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋ ទៅជាសេដ្ឋកិច្ចទីផ្សារ (សេដ្ឋកិច្ចបើកចំហរ ឬសេដ្ឋកិច្ចទីផ្សារសេរី ដែលមានវិស័យឯកជនចូលរួម) ក៏ជារឿងដែលគ្រោះថ្នាក់បំផុតដែរ ព្រោះដំណាក់កាលនោះ បណ្តាប្រទេសមួយចំនួនមានវៀតណាម និងសូវៀត នៅមិនទាន់មានការកែទម្រង់លើវិស័យសេដ្ឋកិច្ចនៅឡើយ។ ចំណែកសមរភូមិនយោបាយវិញ សម្តេចតេជោ ហ៊ុន សែន ត្រូវប្រយុទ្ធតទល់ ជាមួយអ្នកនយោបាយជើងចាស់កម្រិតអន្តរជាតិ មានព្រះករុណា នរោត្តម សីហនុ លោក សឺន សាន និងលោកខៀវ សំផន ជាពិសេសជាមួយបណ្តាឥស្សរជននយោបាយកំពូលៗ ពីបរទេសផងដែរ។ ក្នុងនោះមានខ្លះមកពីអាមេរិក អង្គការសហប្រជាជាតិ ជប៉ុន បារាំង អូស្រ្តាលី និងកាណាដា។
លោក ពៅ សុខ បន្តទៀតថា ចំពោះសមរភូមិការទូតវិញ សម្តេចតេជោ ចាប់ផ្តើមប្រយុទ្ធតតាំង តស៊ូមតិជាមួយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ឱ្យប្រគល់អាសនៈ(កៅអី)កម្ពុជា នៅអង្គការសហប្រជាជាតិមកឱ្យប្រជាជនកម្ពុជាវិញ តាំងពីសម្តេចក្លាយជារដ្ឋមន្រ្តីការបរទេសឆ្នាំ១៩៧៩ ក្នុងអាយុ២៧ឆ្នាំ។ សម្តេចតេជោ ពេលនោះ ទោះបីគ្មានការឆ្លើយតបពីអង្គការសហប្រជាជាតិ ឬប្រទេសមហាអំណាចណាមួយទាំងវិជ្ជមាន និងអវិជ្ជមាន អំពីអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ប៉ុន្តែ សម្តេចមិនបានបោះបង់ការព្យាយាមនេះទេ។
ជារៀងរាល់ឆ្នាំ នៃមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចតែងតែសរសេរលិខិតជំទាស់ និងតវ៉ា ទាមទារអាសនៈកម្ពុជាមកវិញជាដរាប ហើយពន្យល់គេថា ការប្រគល់អាសនៈកម្ពុជាឱ្យពួកត្រីភាគី គឺមានន័យថា គាំទ្ររបបប្រល័យពូជសាសន៍ ឬអំពើឃោរឃៅនៅកម្ពុជា។ ការតវ៉ានេះ រហូតអំឡុងឆ្នាំ១៩៩០ ទើបគេទទួលស្គាល់ និងទទួលយកការទាមទាររបស់សម្តេច ហើយសម្រេចព្យួរអាសនៈកម្ពុជាឱ្យនៅទំនេរមួយរយៈពេលខ្លី។
លោកបណ្ឌិត បញ្ជាក់ទៀតថា សម្រាប់សមរភូមិយោធា សម្តេចតេជោ ធ្លាប់ឆ្លងកាត់ការប្រយុទ្ធ១០៥លើក របួស៥លើក ក្នុងរបួសធ្ងន់២លើក ហើយរបួសចុងក្រោយរហូតពិការភ្នែកឆ្វេង គឺការប្រយុទ្ធនៅសមរភូមិទន្លេបិទ ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥។ ក្នុងនោះ សម្តេចឈ្នះលើសមរភូមិ ដោយមិនបាច់ប្រយុទ្ធចំនួន២លើក នៅសមរភូមិស្នួល និងកោះទ្រុង ហើយសមរភូមិនៅអំឡុងចុងខែឧសភា ឆ្នាំ១៩៧០ នៅផ្លូវជាតិលេខ៧ ដែលធ្វើឱ្យសម្តេចបាត់បង់យុទ្ធជនរួមអាវុធច្រើនជាងគេ រហូតជំរុញឱ្យសម្តេច ប្រថុយជីវិត លូនចូលទៅអូសយកយុទ្ធជនរបស់សម្តេច ដែលរងរបួសធ្ងន់ មិនអាចរត់ចេញពីការបាញ់ស្រោច និងការទម្លាក់គ្រាប់ពីលើយន្តហោះ នៃកងទ័ពអាមេរិក និងវៀតណាមខាងត្បូង។ សមរភូមិនេះ ធ្វើឱ្យសម្តេចបានស្គាល់រសជាតិ ដ៏ពិតប្រាកដ នៃភ្លើងសង្រ្គាមក្នុងសមរភូមិយោធា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


