ព័ត៌មានជាតិ
អាជ្ញាធររាជធានី បន្តប្រើប្រាស់កម្លាំងចម្រុះចុះធ្វើសកម្មភាពលាងសំអាតភូមិដ្ឋានប្រជាពលរដ្ឋក្នុងបុរីវីអាយភី
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នាព្រឹកថ្ងៃទី០៣ខែវិច្ឆិកានេះ បានដឹកនាំអាជ្ញាធរនិងកម្លាំងចម្រុះចុះធ្វើសកម្មភាពលាងសំអាតភូមិដ្ឋានប្រជាពលរដ្ឋ នៅក្នុងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីទឹកជំនន់បានស្រកអស់ពីលំនៅឋានពួកគាត់។

លោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា តាមអនុសាសន៍ណែនាំរបស់សម្ដេច តេជោ ហ៊ុន សែន គឺបានឲ្យអាជ្ញាធររាជធានី ខេត្តដែលទទួលរងការលិចលង់ដោយទឹកជំនន់ ប្រើប្រាស់កម្លាំងចម្រុះទាំងអស់ ធ្វើយ៉ាងណារំដោះប្រជាពលរដ្ឋចេញពីតំបន់លិចលង់មកកាន់ទីទួលសុវត្ថិភាពជាជាបន្ទាន់ជាមួយនឹងការឧបត្ថម្ភជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ផ្តល់កិច្ចការពារសន្តិសុខ សុវត្ថិភាពនិងទ្រព្យសម្បត្តិជូនពួកគាត់ ហើយនៅពេលទឹកស្រកទៅវិញ កម្លាំងអាជ្ញាធរនិងកម្លាំងចម្រុះត្រូវចុះជួយប្រជាពលរដ្ឋទាំងការលាងសម្អាតលំនៅឋានរបស់ពួកគាត់ បាញ់ថ្នាំសម្លាប់មេរោគដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។

ជាក់ស្តែងការងារនេះយើងបានធ្វើជាប្រចាំនៅក្នុងតំបន់ដែលទទួលរងការលិចលង់ នៅពេលទឹកបានស្រកទៅវិញអស់ដូចជានៅបុរីត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនិងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោនេះជាដើម។

លោកឃួង ស្រេងក៏បានបញ្ជាក់ទៀតថា បូរីវីអាយភី ស្ថិតនៅក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោនេះ ខណៈដែលជំនន់ទឹកព្រែកត្នោតជន់លិចនោះ គឺបានធ្វើឲ្យបុរីទាំងមូល ទទួលការលិចលង់ជ្រៅជាងគេតែស្ថានភាពទឹកហូរ ក្រោយពេលទឹកស្រកទៅវិញ ក្នុងបុរីទាំងមូល មិនកខ្វក់ប៉ុន្មានទេ ហើយខណៈដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំង ចម្រុះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ រថយន្តបូមលូបាញ់លាងសម្អាត គឺបានវិលទៅរកភាពល្អប្រសើរដូចដើមវិញ ពោលគឺមិនមានភក់និងសំរាមច្រើននោះទេ ហើយមេរោគក៏មិនមានច្រើនដែរ។

ក្រោយពីចុះពិនិត្យនៃសកម្មភាពលាងសំអាត នៅក្នុងបុរីវីអាយភី ក្នុងសង្កាត់ស្ពានថ្មខណ្ឌដង្កោនេះហើយ លោកឃួង ស្រេង ក៏បានបន្តដឹកនាំអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធចុះទៅពិនិត្យមើលស្ថានភាពការចាក់ដីបំពេញទំនប់សន្តស្ទឹងព្រែកត្នោតដែលត្រូវទឹកហូរដាច់បន្តទៀតផងដែរ៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៩ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


