ព័ត៌មានជាតិ
ពិធីបុណ្យចូលឆ្នាំថ្មីរៀបចំបានល្អ ខណៈបញ្ហានានាថយចុះ ៣០ ភាគរយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ ថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះរៀបចំបានល្អ ចំណែកបញ្ហានានាបានថយចុះប្រមាណ ៣០ ភាគរយ។ ការថ្លែងនេះ ធ្វើឡើង ខណៈសម្ដេចធិបតី អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះរៀបចំបានល្អ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយប្រជាពលរដ្ឋមិនបាច់ធ្វើដំណើរទៅកម្សាន្តនៅទីតាំង ឬខេត្តឆ្ងាយ ខណៈមូលដ្ឋាន និងខេត្តរបស់ខ្លួនមានការលេងល្បែងប្រជាប្រិយ និងប្រារព្ធកម្មវិធីអបអរបុណ្យចូលឆ្នាំថ្មី យ៉ាងអធិកអធម ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “បាតុភាពអវិជ្ជមាន ការឈ្លោះទាស់ទែង ការវ៉ៃគ្នា ក៏មិនឃើញមានច្រើន ហើយបញ្ហាអសន្តិសុខផ្សេងៗថយចុះ ៣០% ឆ្នាំនេះ ប្រៀបធៀបឆ្នាំទៅ។ ហើយការលេងដោយគោរពគ្នាជាច្រើន នេះជាស្មារីអបអរសាទររបស់ប្រជាជាតិខ្មែរសម្រាប់បុណ្យចូលឆ្នាំថ្មី”។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ កងកម្លាំង ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូប ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីបានល្អប្រសើរ។

សម្ដេចធិបតី មានប្រសាសន៍ថា៖ “ខ្ញុំសូមអរគុណដល់គ្រប់ស្ថាប័នជាតិ កងឯកភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធររាជធានីខេត្ត ស្រុកក្រុងខណ្ឌ ឃុំសង្កាត់ ព្រះចៅអធិការវត្ត គណៈគ្រប់គ្រង ជាពិសេស កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រទេស មាននគរបាល អាវុធហត្ថ កងទ័ព ដែលចូលរួមថែរក្សាសន្ដិសុខ សុវត្ថិភាព។ នេះជាកិច្ចការចម្បង នៃការយកចិត្តទុកដាក់ធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសន្តិសុខសណ្ដាប់ធ្នាប់នេះ ដែលយើងឃើញ ការប្រារព្ធពិធីចូលឆ្នាំប៉ុន្មានថ្ងៃនេះ ប្រព្រឹត្តទៅបានល្អ”។

ជាចុងក្រោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណសាលារាជធានីភ្នំពេញ ដែលបានរៀបចំរថយន្តក្រុងជាង ៤០០ គ្រឿង ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្តដោយមិនគិតថ្លៃ ដោយមានប្រជាពលរដ្ឋធ្វើដំណើរជាង ៧ម៉ឺននាក់។ ជាមួយគ្នានេះ ក៏មានផ្ដល់ជូនទឹកសុទ្ធ និងភេសជ្ជៈជូនអ្នកដំណើរថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


