Connect with us

ព័ត៌មានជាតិ

ក្រសួងធនធានទឹក ប្រកាសអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃនេះ

បានផុស

នៅ

នៅ​ព្រឹក​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីជូនដំណឹង​អំពី​ស្ថានភាព​ធាតុ​អាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃ​ទី ២១ ខែ​មេសា ឆ្នាំ ២០២៤ ដោយ​ប្រកាស​ថា សម្ពាធ​ទាប​គ្រប​ដណ្ដប់​មក​លើ​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្ដាល នៃ​អាង​ទន្លេ​មេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង។

តាមរយៈ​សេចក្ដីជូនដំណឹង​ស្ដីពី«ស្ថានភាព​ធាតុអាកាស» របស់ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃ​ទី ២១ ខែ​មេសា ឆ្នាំ ២០២៤ សម្ពាធ​ទាប​គ្របដណ្ដប់​មក​លើ​ឈូង​សមុទ្រ​ថៃ ព្រះរាជាណាចក្រ​កម្ពុជា ភាគ​កណ្ដាល នៃ​អាង​ទន្លេ​មេគង្គ និង​សមុទ្រ​ចិន​ខាងត្បូង។

ចាប់ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០២៤ តំបន់​វាលទំនាប មាន​សីតុណ្ហភាព​អប្បបរមា ២៥°C និង​សីតុណ្ហភាព​អតិបរមា ៣៧°C។ ខ្យល់​បក់​មកពី​ទិស អាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម ២,៥ ម៉ែត្រ​/វិនាទី។

រីឯ តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា ២៦°C និង​សីតុណ្ហភាព​អតិបរមា ៣៧°C ។ ខ្យល់​បក់​មកពី​ទិសបស្ចិម និង​ទិសនិរតី មាន​ល្បឿន​មធ្យម ២ ម៉ែត្រ​/​វិនាទី។

ចំណែក តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា ២៥°C និង​សីតុណ្ហភាព​អតិបរមា ៣៦°C។ ខ្យល់​បក់​មកពី​ទិសនិរតី មាន​ល្បឿន មធ្យម ២,៥ ម៉ែត្រ​/​វិនាទី។ ចំពោះ រលក​សមុទ្រ មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០ ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៥០ ម៉ែត្រ៕

អត្ថបទ ៖ ពិសី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម