Connect with us

ព័ត៌មានជាតិ

ខ្លោងទ្វារ​តា​កាវ ត្រូវ​បាន​ជួសជុល​ឡើងវិញ ខណៈ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​

បានផុស

នៅ

​លោកជំទាវ​កិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​ ដើម្បី​ជួសជុល​ខ្លោងទ្វារ​តា​កាវ​ឡើងវិញ បន្ទាប់ពី​ខ្លោងទ្វារ​ដ៏​វ័យ​ចំណាស់​មួយ​នេះ​ មាន​សភាព​ចាស់​ទ្រុឌទ្រោម កាល​ពីល្ងាច​ថ្ងៃអាទិត្យ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ្លោងទ្វារ​តា​កាវ ជា​ខ្លោងទ្វារ​មួយ ​ក្នុងចំណោម​ខ្លោងទ្វារ​ទាំង​៥​នៃ​ក្រុង​អង្គរធំ ដែល​ស្ថិតនៅ​ទិស​ខាងលិច​នៃ​ប្រាសាទ​បា​យ័ន្ត​។ ការរៀបចំ​ពិធី​ក្រុង​ពាលី​នេះ ដើម្បី​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី ក្នុង​ការសុំ​ជួសជុល​ខ្លោងទ្វារ​ដ៏​មាន​វ័យ​ចំណាស់​នេះ ដែល​រង​ការ​គំរាមកំហែង​ដោយសារ​អាកាសធាតុ សង្គ្រាម កង្វះ​ការថែទាំ និង​ការ​ដុះដាល​នៃ​ដើមឈើ បណ្តាល​ឲ្យ​រូបចម្លាក់​បង្កាន់ដៃ​យក្ស​និង​ទេវតា​ជាច្រើន​ដួល​រលំ ហើយក៏​បាន​ធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​របស់​ខ្លោងទ្វារ​មួយ​ភាគ​ធំ ដែល​អាច​បង្ក​ហានិភ័យ​ដល់​អ្នកធ្វើដំណើរ ហើយ​ត្រូវបាន​បិទ​មិន​ឲ្យ​រថយន្ត​ធ្វើដំណើរ​ឆ្លងកាត់​ឡើយ​។

ចំណែកឯ​ថវិកា​សម្រាប់​ចំណាយ​ក្នុងការ​ជួសជុល​នេះ គឺ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ លោកជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​កិ​ត្ដិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ តាមរយៈ​ព្រះ​សទ្ធម្ម​ប្ប​កាស​នី​បណ្ឌិត តាត មហា​ទី ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា ដោយ​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អប្សរា ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួមចំណែក​ក្នុង​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​ជាតិខ្មែរ​សម្រាប់​ទុកជា​កេរ្តិ៍ដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​បន្ត​ទៀត​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម