ព័ត៌មានជាតិ
ប្រើប្រាស់ ម៉ាស៊ីន ៣ ប្រភេទ តាមដានគុណភាពការដ្ឋានស្ថាបនាផ្លូវជាតិលេខ ៤៨
វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៥២.១២%។ ខណៈដំណើរការស្ថាបនាសម្រេចបានលទ្ធផលជាច្រើនភាគរយ ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងជំរុញឲ្យក្រុមហ៊ុនទទួលបន្ទុកសាងសង់ឈានទៅសម្រេចឱ្យបាន ៦០% នៅត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះ។

លោក សូរ វ៉ិចទ័រ ប្រធានគម្រោងផ្លូវជាតិលេខ ៤៨ បានបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ បំបែកពីផ្លូវជាតិលេខ ៤ រហូតដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង ដែលមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ កំពុងមមាញឹកក្នុងការអ៊ុត AC ជាបន្តបន្ទាប់។
ដើម្បីធានាគុណភាពស្តង់ដាបច្ចេកទេសលើគម្រោងសាងសង់ផ្លូវមួយខ្សែនេះ លោក សូរ វ៉ិចទ័រ បានបញ្ជាក់ថា មានការតាមដានត្រួតពិនិត្យជាដំណាក់ៗ ជាមួយការប្រើប្រាស់ឧបករណ៍សម្រាប់ត្រួតពិនិត្យមានដូចជាៈ ម៉ាស៊ីន FWD ប្រភេទធំ ម៉ាស៊ីន LWD ប្រភេទតូច និងម៉ាស៊ីនត្រួតពិនិត្យ Nuclear។


បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន រាល់ការពិនិត្យត្រូវមានលក្ខណៈហ្មត់ចត់ លទ្ធផលខ្ពស់ជាងស្តង់ដារកំណត់ និងមានទិន្នន័យតាមដានទាំងអស់ទាំងកាលបរិច្ឆេទនិងចំណុចដែលបានត្រួតពិនិត្យ។
កំណាត់ផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ តម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ (Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះដូចជាពង្រីកទំហំផ្លូវ ២ គន្លង ពី ១១ ម៉ែត្រ ទៅ ១៣ ម៉ែត្រ កាត់ចំណោតភ្នំបន្ថែម កាត់បន្ថយចំណោតផ្លូវបន្ថែម ពង្រីកពី ២ គន្លង ទៅ ៤ គន្លង នៅ PK84 ជាដើម។
លោក សូរ វ៉ិចទ័រ បានបញ្ជាក់ថា ទន្ទឹមនឹងវឌ្ឍនភាព គម្រោងក៏ជួបភាពយឺតយ៉ាវខ្លះបណ្តាលមកពីជំងឺកូវីដ-១៩ និងកត្តាភូមិសាស្ត្រ ខណៈដែលតំបន់នោះនារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៦ ខែក្នុងមួយឆ្នាំ ដូច្នេះរយៈពេលនៃការអនុវត្តការងារមានពេលតែ ៦ ខែប៉ុណ្ណោះ៕
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


