ព័ត៌មានជាតិ
សិក្ខាកាម ២៥ នាក់ មកពី ៦ ប្រទេស នៃតំបន់អាស៊ាន បានបញ្ចប់វគ្គសិក្សាជំនាញវិជ្ជាជីវៈនៅកម្ពុជាដោយជោគជ័យ
សិក្ខាកាមចំនួន ២៥ នាក់ មកពី ៦ ប្រទេស នៃបណ្ដាប្រទេសអាស៊ាន រួមមាន ឥណ្ឌូណេស៊ី, ប្រ៊ុយណេ, មីយ៉ាន់ម៉ា, ហ្វីលីពីន វៀតណាម និងកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី សិខ្វិន កុងត្រូល“Sequence Control”ដោយជោគជ័យ បន្ទាប់ពីបានសិក្សាអស់រយៈពេល ៣ ខែ រួចមក។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “Sequence Control” សម្រាប់ជំនាន់ទី ២ ក្រោមគម្រោង ASEAN-ROK TVET Mobility Programme នៅព្រឹកថ្ងៃទី ២៣ មេសា នេះ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ លោកបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលជំនាន់ទី ២ នេះ មានសិក្ខាកាមចូលរួមចំនួន ២៥ នាក់ ក្នុងនោះសិក្ខាកាមជាគ្រូចំនួន ៩ នាក់ និងសិស្សចំនួន ១៦ នាក់ មកពី ៦ ប្រទេសផ្សេងគ្នា រួមមាន ៩ នាក់ មកពីប្រទេសកម្ពុជា ២ នាក់ មកពីប្រទេសប្រ៊ុយណេ ៣ នាក់ មកពីប្រទេសឥណ្ឌូណេស៊ី ៤ នាក់ មកពីប្រទេសភូមា ៥ នាក់ មកពីប្រទេសហ្វីលីពីន និង ២ នាក់ មកពីប្រទេសវៀតណាម។
លោកបណ្ឌិត បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ ក្នុងនោះរយៈពេល ២ ខែ សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងរយៈពេល ១ ខែ ត្រូវអនុវត្តការងារជាក់ស្ដែងនៅតាមរោងចក្រ/ សហគ្រាស។

លោកបណ្ឌិត បានបន្តទៀតថា នេះជាជំនាន់ទី ២ ហើយ ដែលគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានជ្រើសរើសជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក្នុងការបណ្ដុះបណ្ដាលសិស្ស សិក្ខាកាម មកពីបណ្តាប្រទេសអាស៊ាន ដែលប្រព្រឹត្តទៅដោយរលូន និងបានបញ្ចប់វគ្គបណ្ដុះបណ្ដាលទាំង ២ ជំនាន់ ដោយជោគជ័យ ដើម្បីកាត់បន្ថយនូវគម្លាត នៃជំនាញ ក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ាន។
លោកបណ្ឌិត បានបន្ថែមទៀតថា គោលបំណងវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីផ្តល់នូវចំណេះដឹង និងជំនាញ ក្នុងការសរសេរកម្មវិធី PLC program ដើម្បីធ្វើឱ្យប្រតិបត្តិការ នៃប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្មនៅក្នុងគម្រោងឧស្សាហកម្ម ឬខ្សែចង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃ។ ជាពិសេសលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហកម្ម ៤.០។

គួរបញ្ជាក់ថា គម្រោង ASEAN-ROK TVET Mobility Programme នេះ ត្រូវបានចុះកិច្ចព្រមព្រៀងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយនឹងសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ នៃសាធារណរដ្ឋកូរ៉េ The Korea Chamer of Commerce and Industry (KCCI) និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអ្នកអនុវត្តគម្រោង។ “ASEAN-ROK TVET Mobility Programmes” ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកម្មវិធី TVET ក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងកាត់បន្ថយគម្លាត នៃសមត្ថភាពការងារក្នុងចំណោមប្រទេសនានា នៃតំបន់អាស៊ាន តាមរយៈការអនុវត្តគម្រោង ASEAN-ROK TVET Mobility Programmes៕
អត្ថបទ ៖ សំអឿន


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


