ព័ត៌មានជាតិ
កម្ពុជា-UN បើកកិច្ចប្រជុំពិភាក្សាស្តីពីកម្មវិធី “មុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជាដំណាក់កាលទី២”
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចូលរួមសហការដឹកនាំកិច្ចប្រជុំគណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” ជាមួយលោកស្រីPauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនោះមានការចូលរួមពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភ្នាក់ងារអង្គការសហប្រជាជាតិរួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)និងតំណាងយុវជន។
លោករដ្ឋមន្ត្រីអ៊ិតសំហេងបានមានប្រសាសន៍ថា កិច្ចប្រជុំគឺដើម្បីពិនិត្យមើលវឌ្ឍនភាពនិងឆ្លុះបញ្ចាំងពីសមិទ្ធផលនៃកម្មវិធីក្នុងឆ្នាំទី១ នៃដំណាក់កាលទី២ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ។ ពិភាក្សានិងអនុម័តផែនការសកម្មភាពរបស់កម្មវិធីសម្រាប់ឆ្នាំ២០២១។ ពិភាក្សា

និងអនុម័តគោលការណ៍ណែនាំនៃការគ្រប់គ្រងមូលនិធិសម្រាប់គម្រោងនវានុវត្តន៍យុទ្ធសាស្ត្រថ្មីនិងស្វែងយល់ពីលទ្ធផលនៃការវាយតម្លៃយ៉ាងឆាប់រហ័សនៃតម្រូវការបន្ទាន់សម្រាប់កម្មករនិយោជិត និងជំនាញនៅក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩។
សហប្រធានក៏បានអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ចូលរួមសហការបង្កើតគម្រោងប្រកួតប្រជែងនវានុវត្តថ្មីៗបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីអប់រំ បណ្តុះបណ្តាលតាមបែបឌីជីថលនិងចម្រុះបង្កើតភាពជាដៃគូថ្មីៗ ជាមួយគ្រប់ភាគីពាក់ព័ន្ធប្រកបដោយនវានុវត្តន៍និងបង្កើតឱកាសក្នុងការបង្រួមគម្លាត រវាងអ្នកទទួលផលពីឌីជីថលវូបនីយកម្មនិងក្រុមងាយរងគ្រោះ។

លោករដ្ឋមន្ត្រីបានបន្តថា ជាលទ្ធផលអង្គប្រជុំបានឯកភាពគ្នាទៅលើកិច្ចការងារបន្តមួយចំនួនផង ជាអាទិ៍៖ អនុសាសន៍និងដំណោះស្រាយល្អៗ ក្នុងការស្តារស្ថានភាពមុខរបរនិងការងាររបស់យុវជនក្រោយវិបត្តិកូវីដ-១៩ អនុម័តលើផែនការសកម្មភាពរបស់កម្មវិធីសម្រាប់ឆ្នាំ២០២១ និងអនុម័តលើគោលការណ៍ណែនាំនៃការគ្រប់គ្រងមូលនិធិសម្រាប់គម្រោងនវានុវត្តន៍យុទ្ធសាស្ត្រថ្មី។
គួររំលឹកផងដែរថា តាមរយៈការរួមដៃគ្នាជាមួយដៃគូរដ្ឋាភិបាល និងដៃគូអនុវត្តទាំងអស់ កម្មវិធីរួមគ្នាបានខិតខំប្រឹងប្រែងក្នុងការកំណត់រកមធ្យោបាយថ្មីផ្លាស់ប្តូរវិធីសាស្ត្រអនុវត្តសកម្មភាព ស្វែងរក និងលើកកម្ពស់ដំណោះស្រាយនវានុវត្តន៍ ដូចជាកម្មវិធីប្រកួតប្រជែងគម្រោងនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍជំនាញ ហើយក៏ជាកម្មវិធីលើកទី១នៅកម្ពុជាដែលនឹងរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា និងធ្វើទំនើបកម្មផ្នែកសិក្សាអប់រំបណ្តុះបណ្តាល មុខរបរ និងការងាររបស់យុវជន៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


