ព័ត៌មានជាតិ
ពលករខ្មែរ៧នាក់ ត្រូវបានឃាត់ខ្លួន ខណៈពួកគេលួចចេញតាមច្រករបៀងប្រុងគេចមិនធ្វើចត្តាឡីស័ក
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនពលករចំនួន៧នាក់នេះ បានធ្វើឡើងនៅក្នុងភូមិសាស្ត្រចំណុចភូមិរស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សមត្ថកិច្ចបន្តថា ករណីខាងលើនេះ ធ្វើឡើងដោយកម្លាំងអន្តរាគមន៍ឈរជើងតាមបន្ទាត់ព្រំដែនត្រង់ចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៨១៧ ខណៈដែលកម្លាំងបានចុះល្បាតត្រួតពិនិត្យ ក៏បានប្រទះឃើញនិងឃាត់ខ្លួនពលករខ្មែរឆ្លងដែនចេញមកពីប្រទេសថៃចំនួន៧នាក់ តែម្តងដោយក្នុងនោះស្ត្រី២នាក់និងក្មេងប្រុស១នាក់ផងដែរ។ នគរបាលការពារតំបន់ព្រំដែនបានឲ្យដឹងថា ការចុះត្រួតពិនិត្យនិងឃាត់ខ្លួនពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ទាំង៧នាក់នេះ គឺអនុវត្តតាមការណែនាំពីរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍។


ក្រោយការសាកសួរព័ត៌មានរួចរាល់ កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនពលករទាំងអស់ទៅកាន់មណ្ឌល ដើម្បីអនុវត្តពិនិត្យសុខភាពយកវត្ថុសំណាកនិងតម្រូវឲ្យចូលធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្នុងស្រុកសំពៅលូនតាមវិធានការរបស់ក្រសួងសុខាភិបាលតែម្តង៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ រដ្ឋបាលក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យ ផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


