ព័ត៌មានជាតិ
ស្ថានភាពអ្នកភូមិ ៨០០ នាក់នៅព្រៃវែង ចូលរួមមង្គលការ ពាក់ព័ន្ធស្រ្តីឆ្លងកូវីដ ១៩ យ៉ាងម៉េចហើយ?
តាមការបញ្ជាក់ពីអាជ្ញាធរខេត្តព្រៃវែងបានឲ្យដឹងថា អ្នកភូមិដែលពាក់ព័ន្ធស្រ្តីឆ្លងកូវីដម្នាក់ ដែលចូលរួមពិធីមង្គលការកាលពីថ្ងៃ ១៧ កុម្ភៈ លទ្ធផលអវិជ្ជមានទាំងអស់។
លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែងបានឆ្លងឆ្លើយជាមួយក្រុមសារព័ត៌មានកម្ពុជាថ្មីនៅមុននេះបន្តិចថា មកដល់ពេលនេះ លទ្ធផលអ្នកពាក់ព័ន្ធគឺអវិជ្ជមានទាំងអស់។

លោកបញ្ជាក់ថា ការស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធចំនួន ៨៦ នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក និងតេស្តរកកូវីដ១៩។ ពួកគេទាំងអស់សុទ្ធតែមានសុខភាពល្អ មិនទាន់បញ្ហាអីគួរឲ្យព្រួយបារម្ភទេ។
លោកបន្តថា ស្ថានភាពប្រជាជនក្នុងភូមិនៅតែប្រកបរបរធម្មតា តែអាជ្ញាធរពង្រឹងសន្តិសុខបន្ថែម ក្នុងពេលខេត្តព្រៃវែងមិនទាន់រកឃើញការឆ្លងមួយករណីនៅឡើយទេ។
គួរបញ្ជាក់ថា ស្រ្តីជានគរបាលមួយរូបត្រូវបានប្រកាសមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ ស្រ្តីរងគ្រោះកាលពីថ្ងៃ ១៧ កុម្ភៈ ២០២១ បានទៅចូលរួមពិធីមង្គលការមួយស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានមនុស្សរាប់រយនាក់ រួមទាំងគ្រូបង្រៀនផងដែរ។
ក្នុងពិធីមង្គលការមានភ្ញៀវចូលរួមជាង ៨០០ នាក់ តែជនរងគ្រោះពាក់ព័ន្ធតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ។ នេះបើតាមលោកអភិបាលស្រុក។
ស្រ្តីរងគ្រោះបានមកដល់រោងការនៅវេលាម៉ោង ១២ថ្ងៃត្រង់នៅថ្ងៃ ១៧ កុម្ភៈ ២០២១ ដោយមានអ្នករួមដំណើរចំនួន ៣នាក់ទៀត។ អ្នកទាំង ៤ ពេលមកចូលរួមពិធីមង្គលការមិនបានទៅពិសាអាហារនៅក្នុងរោងទេ គឺហូបនៅផ្ទះការតែម្តង។ ក្នុងតុទទួលទានអាហារនោះ គ្មានអ្នកណាចូលរួមក្រៅពីជនរងគ្រោះ និងមិត្តភ័ក្ក។ ជនរងគ្រោះនិងអ្នករួមដំណើរបានចាកចេញទៅវិញនៅវេលាម៉ោង ៤ រសៀល។
ស្រ្តីជនរងគ្រោះមានឈ្មោះ ល.ស.ផ អាយុ៣៥ឆ្នាំ ដែលមានតួនាទីជានគរបាលស្នាក់នៅខុនដូ Skyline Dumex បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


