ព័ត៌មានជាតិ
ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅទីផ្សារជប៉ុនរំពឹងមានកំណើនខ្ពស់ បន្ទាប់ពីរោងចក្រកែច្នៃដាក់ឱ្យដំណើរការ
កម្ពុជាកំពុងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារជប៉ុនឱ្យបានជាង ១០០ តោន ក្នុងឆ្នាំ ២០២៤ ខណៈក្រុមហ៊ុនជប៉ុនមួយ MIRATH Agri Tech កំពុងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដែលមានសមត្ថភាពផលិតបានជាង ១ ពាន់តោន ក្នុងមួយឆ្នាំ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាដែលនាំទៅជប៉ុនទទួលបានការគាំទ្រច្រើន ដោយសារមានគុណភាពខ្ពស់ និងមានជម្រើសច្រើនសម្រាប់អ្នកបរិភោគ។ កញ្ញារំពឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារជប៉ុននឹងមានការកើនឡើង បន្ទាប់ពីរោងចក្រដំណើរការ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ នេះ ការនាំចេញស្វាយចន្ទីទៅជប៉ុនពុំមានកំណើននៅឡើយដោយហេតុថារោងចក្រជប៉ុនកំពុងសាងសង់។

លោក Taniguchi អគ្គនាយកក្រុមហ៊ុន MIRATH Green Tech មានប្រសាសន៍ថា កន្លងមករោងចក្រ MIRATH មានសមត្ថភាពផលិតបាន ៥០០តោន ក្នុងមួយឆ្នាំ ហើយការពង្រីករោងចក្រថ្មីនេះ ដែលនឹងចាប់ផ្ដើមដំណើរការនៅខែមិថុនា ឆ្នាំ ២០២៤ អាចនឹងផលិតបានចន្លោះពី ១០០០-១៥០០ តោន ក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៤០ ម៉ឺនតោន (៤៧៤ ០០០) ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៤២៤ ០០០ តោន គិតជាទឹកប្រាក់ ៥៤៣ លានដុល្លារ កើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២៕

អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១១ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


