ព័ត៌មានជាតិ
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ ១២ លានដុល្លារសម្រេចការសាងសង់បាន ៧០ ភាគរយ
គម្រោងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី CSNC នៅខេត្តកំពង់ធំសម្រេចការសាងសង់បាន ៧០ ភាគរយ និងគ្រោងដាក់ឱ្យដំណើរការនៅដើមឆ្នាំ ២០២៥ ខាងមុខ។

ក្រុមហ៊ុន CSNC Agriculture Co.,Ltd ជាក្រុមហ៊ុនមកពីប្រទេសសឹង្ហបុរី បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាមួយទុនវិនិយោគតម្លៃ១២ លានដុល្លារ ស្ថិតនៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា រោងចក្រ CSNC Agriculture សម្រេចបានការសាងសង់បាន ៧០ ភាគរយ ដោយបានដំឡើងដំបូលរួចអស់ហើយ នៅតែចាក់សាប និងបាំងជញ្ជាំង។

រោងចក្រនេះ សាងសង់នៅលើផ្ទៃដីសរុប ១៤ ហិកតា ដោយមានផ្ទៃដីចាក់សាបទំហំ ៦ ហិកតា និងឃ្លាំងស្តុក មួយចំនួន ដែលមានសមត្ថភាពកែច្នៃ ៤០ តោនក្នុង ១ ថ្ងៃ ដែលត្រូវការកម្លាំងពលកម្មជិត ២០០ នាក់។
សូមជំរាបថា ក្រៅពីក្រុមហ៊ុនសិង្ហបុរី ក៏មានក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន MIRATH Agri Tech ក៏បានបោះទុនវិនិយោគបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដែលរោងចក្រនេះមានសមត្ថភាពផលិតបាន ២០ តោន ក្នុង១ ថ្ងៃ។
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា បើកបូកនឹងរោងចក្រ CSNC និង MIRATH Agri Tech កម្ពុជាមាន ៥រោងចក្រធុនមធ្យមនាពេលអនាគត ប៉ុន្តែកម្ពុជាត្រូវការរោងចក្រប្រភេទធុនមធ្យមនេះ ៣០ ដើម្បីស្ថិរភាពទីផ្សារស្វាយចន្ទីរបស់កម្ពុជា។
បច្ចុប្បន្ននេះ ផ្ទៃដីដែលបានដាំដំណាំស្វាយចន្ទីសរុបប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះខេត្តកំពង់ធំ បានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា សរុបមានចំនួនជាង ១៥០ ពាន់ហិកតា។ បច្ចុប្បន្ននេះ កម្ពុជាបាននាំគ្រាប់ស្វាយចន្ទីឆៅ ចេញក្រៅប្រទេសប្រមាណជាង ៩០ភាគរយ ក្នុងតម្លៃទាប៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


