ព័ត៌មានជាតិ
គិតមកដល់ល្ងាចនេះ ទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៧៥ទីតាំង ត្រូវបានអាជ្ញាធរបិទ
ភ្នំពេញ ៖ គិតមកដល់ល្ងាចនេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទទីតាំងដែលពាក់ព័ន្ធកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៧៥ទីតាំងហើយ នៅរាជធានីភ្នំពេញ។
ជុំវិញការងារនេះ លោកឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្រកាសឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ពង្រឹងវិធានការគ្រប់គ្រង កន្លែងបិទទីតាំងទាំងអស់នេះឲ្យបានតឹងរ៉ឹង និង ម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈចំនួនអ្នកឆ្លងមានការកើនឡើង។
ការប្រកាសរបស់ លោកឃួង ស្រេងខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ជុំវិញការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ខណៈអាជ្ញាធរបានចុះបិទទីតាំងដែលមានផ្ទុះជំងឺកូវីដ-១៩កើនឡើងដល់៧៥ទីតាំងហើយ ក្នុងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ក្រុមកម្លាំងសមត្ថកិច្ចចម្រុះត្រូវប្រចាំការ យាមកាមនៅទីតាំងដែលបានរកឃើញមានផ្ទុះជំងឺកូវីដ-១៩ កន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាបានសណ្តាប់ធ្នាប់ល្អ និងគ្រប់គ្រងស្ថានភាពអ្នកជំងឺ បានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់។ កិច្ចការងារនេះត្រូវតែរឹតបណ្តឹង ត្រូវតែទប់ស្កាត់ រកឃើញទីតាំងណាត្រូវតែបិទទីតាំងនោះជាបណ្តោះអាសន្នឲ្យបានម៉ឺងម៉ាត់ ចំពោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកងកម្លាំងប្រដាប់អាវុធដែល ជាសេនាធិការ ប៉ុន្តែកន្លែងខ្លះក៏មានការប្រទាំងប្រទិសជាមួយម្ចាស់អាជីវកម្ម និងអ្នកជំងឺ មិនបានយោគយល់ចំពោះការទប់ស្កាត់។ ប៉ុន្តែទោះជាយ៉ាងនេះក្តីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យរួចហើយ គឺជនបរទេសដែលមិនសហការត្រូវបណ្តេញចេញពីប្រទេស ហើយមិនឲ្យវិលត្រលប់មកវិញ ជនជាតិខ្មែរចាត់វិធានការតាមផ្លូវច្បាប់ ទីតាំងដែលធ្វើអាជីវកម្មត្រូវដកហូតអាជ្ញាប័ណ្ណ ដែលយើងមានដាវ ក្នុងដៃសម្រាប់ធ្វើកិច្ចការងារនេះឱ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា មកដល់ពេលនេះមានទីតាំងជាបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញបានកំពុងតែសហការជាមួយនឹងក្រសួងសុខាភិបាលដើម្បីឈានទៅបិទអាជីវកម្មជាបណ្តោះអាសន្នក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះគឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ព្រឹត្តិការណ៍២០កុម្ភៈនេះ ខណៈគិត ត្រឹមរសៀលថ្ងៃទី២៥ ខែកុម្ភៈមានអាជីវកម្មចំនួន៧៥ហើយ ត្រូវបានបិទជាបណ្តោះអាសន្ន។
ជាមួយគ្នានេះដែរ ចំពោះកម្លាំងមានសមត្ថកិច្ចដែលឈរជើងការពារទាំង៧៥ទីតាំងលោកអភិបាលរាជធានីភ្នំពេញក៏បានប្រកាសពីការជួយឧបត្ថម្ភផងដែរ ដើម្បីលើកទឹកចិត្តអោយកងកម្លាំងយើងទាំងអស់មានស្មារតីនិងកម្លាំងដើម្បីបំពេញការងារនេះទទួលបានជោគជ័យ៕
ដោយ ៖ ស្រីរ័ត្ន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ