ព័ត៌មានជាតិ
កូនត្រីប៉ាសេអ៊ីតូចៗឡើងទៅកាន់ទីជម្រកនៃដងទន្លេមេគងលើត្រូវបានជាប់អន្ទាក់អ្នកនេសាទ
កូនត្រីប៉ាសេអ៊ីតូចៗជាច្រើននៅរដូវភ្លៀងធ្លាក់ពួកវាបានវិលទៅកាន់ទីជម្រកនៃដងទន្លេមេគង្គលើជាប់ព្រំប្រទល់ប្រទេស ឡាវ ត្រូវបានអ្នកនេសាទធ្វើការនេសាទទាំងតូចៗ យកមកលក់នៅលើទីផ្សារធ្វើឲ្យត្រីដ៏កម្រមួយនេះឈានទៅមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។

អាជីវករលក់ត្រីនៅផ្សារសាមគ្គីស្ទឹងត្រែងបាននិយាយថា ត្រីដែលគាត់លក់សុទ្ធសឹងតែជាត្រីគ្រប់ប្រភេទតែប្រភេទកូនត្រីប៉ាសេអ៊ីគាត់មិនសូវបានទិញនោះទេដោយសារតែអ្នកនេសាទមួយចំនួនគេមានម៉ូយរបស់គេត្រូវលក់ ហើយអ្នកលក់បន្តគេទិញលក់ទៅកាន់ភោជនីយដ្ឋានតាមអនឡាញដាក់កេះទៅកាន់បណ្តាខេត្ត និងរាជធានីភ្នំពេញផងដែរ។
លោកស្រីដែលជាអាជីវករបានបន្តទៀតថា កូនត្រីប៉ាសេអ៊ីតូចៗ ឲ្យតែដល់រដូវភ្លៀងធ្លាក់ខែមេសា ឧសភា និងខែមិថុនាសម្បូរហើយវាមានទម្ងន់ចាប់ពី ២ ខាំដល់កន្លះគីឡូតែប៉ុណ្ណោះក្នុងមួយក្បាល។

លោកស្រីបន្តថា រីឯតម្លៃវិញមិនថ្លៃទេគឺមួយគីឡូត្រឹមតែ ៥ ទៅ ៦ ម៉ឺនរៀលតែប៉ុណ្ណោះ ខុសពីរដូវលំហើយដែលវាមានធំៗមួយៗ១គីឡូទៅជាង២គីឡូក៏មានដែលមានតម្លៃរមួយគីឡូហូតដល់ជាង៣០ម៉ឺនរៀល ទៅជាង៤០ម៉ឺនរៀលក៏មានដែរ។
អ្នកស្រី សុខ ហៀង ដែលជាអ្នកដើរទិញម្ហូបក៏បាននិយាយឲ្យដឹងដែរថា អ្វីដែលគួរឲ្យសោកស្ដាយនោះ កូនត្រីប៉ាសេអ៊ីនៅតូចៗមិនគួរនេសាទយកមកលក់ទេ ត្រីប្រភេទនេះនៅតូចៗមិនសូវមានឲ្យជារស់ឆ្ងាញ់នោះទេ ឆ្អឹងច្រើនខ្លាញ់សខុសពីរដូវលំហើយវាធំមានខ្លាញ់ពណ៌លឿងដូចខ្លាញ់បង្កងមិនសូវមានឆ្អឹងបរិភោគទៅមានរសជាតិឆ្ងាញ់។

លោកស្រីបានលើកឡើងថា បើសិនអ្នកនេសាទរួមគ្នាអភិរក្សកូនត្រីដ៏កម្រមួយនេះដល់រដូវបើកនេសាទនោះ វានឹងធំធាត់ផ្ដល់ផលច្រើនគុណទ្វារដងធ្វើឲ្យអ្នកនេសាទលក់បានថ្លៃទទួលបានផលចំណេញច្រើន អ្នកទិញទៅបរិភោគក៏មានរស់ជាតិឆ្ងាញ់ផងដែរ។
លោក ខាំ ខៃឌឿន អ្នកនេសាទនៅភូមិកោះសំពាយបានបញ្ជាក់ថា៖ អ្នកនេសាទភាគច្រើនបានប្រកាន់ជំហរមិននេសាទឧបករណ៍ខុសច្បាប់ នៅរដូវបិទនេសាទ ដែលខណ្ឌរដ្ឋបាលជលផលបានធ្វើការផ្សព្វផ្សាយឲ្យ អ្នកនេសាទចូលរួមអនុវត្តឲ្យបានល្អ។

លោកបន្តថា៖ជាមួយនិងការផ្សព្វផ្សាយឲ្យអ្នកនេសាទយល់ដឹងក៏នៅមានអ្នកនេសាទមួយចំនួន នៅតែលបលួចលាក់ប្រព្រឹត្តបទល្មើសនេសាទនៅអន្លង់អភិរក្ស ត្រីគ្រប់ប្រភេទកំពង់ពងកូន នៅពេលយប់ឬពេលជិតភ្លឺយកមកលក់នៅលើទីផ្សារផងដែរ។
លោក លី ចិន្ត្រា ប្រធានសហគមន៍នេសាទភូមិថ្មីសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានបញ្ជាក់ដែរថា៖ ទោះជាយ៉ាងណាការលួចប្រើឧបករណ៍ នេសាទខុសច្បាប់ នៅរដូវបិទនេសាទធ្វើឲ្យត្រីកំពុងពងកូនមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។
លោកសង្ឃឹមថា ប្រជាអ្នកនេសាទទាំងអស់ និងចូលរួមអភិរក្សត្រីគ្រប់ប្រភេទនឹងអនុវត្តតាមសេចក្តីជូនដំណឹងរបស់ខណ្ឌរដ្ឋបាលជលផលប្រកបដោយការទទួលខុសត្រូវដើម្បីចូលរួមថែរក្សាការពារនិងប្រើប្រាស់នូវធនធានមច្ឆជាតិយើង ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ទាក់ទងនឹងករណីខាងលើនេះ លោកស្រីសមវិចិត្រនាយខណ្ឌជលផលបានបញ្ជាក់ថា:ការនេសាទត្រីនៅរដូវបិទនេសាទត្រីប៉ាសេអ៊ីបើយើងចាប់បានពីក្រឡា១១ដល់ ១៥ ឲ្យគ្រប់ប្រភេទត្រី មិនថាតែត្រីប៉ាសេអ៊ីទេ ច្បាប់យើងបើកឱ្យប្រើក្រឡាមួយកន្លះដល់ ១៥ សង់ទីម៉ែត្រចូលចន្លោះហ្នឹងពួកគាត់ចាប់បានអត់អីទេ ហើយក្រៅពីនោះមានដូចជាឧបករណ៍ផ្សេងទៀតដូចជា: ចាន់ តុំ លប សៃយ៉ឺន បើសិនជាចាប់ត្រីបានក៏អត់ខុសដែរបានតូចបានធំទៅតាមជាក់ស្ដែង លើកលែងតែប្រភេទត្រីកំពង់រងគ្រោះថ្នាក់ទើបពួកគាត់លែងទៅវិញ។
លោកនាយខណ្ឌបានបញ្ជាក់បន្ថែមថា ដោយឡែកត្រីប៉ាសេអ៊ីពុំទាន់មានចែងក្នុងអនុក្រឹត្យជាត្រីកំពុងរងគ្រោះថ្នាក់នោះទេ។លោកបន្តថាត្រីហ្នឹងតាំងពីដើមមក អាត្រីប៉ាសុីយើងធ្វើផ្អកខែ ៤ខែ ៥ខែ៦ហ្នឹងគឺវាមានហើយ វារាប់សិបឆ្នាំហើយតាំងពីណាពីណីមក គឺវាមានចឹងពីដូនពីតាមោជាលក្ខណៈជីវសាស្ត្រត្រីហ្នឹងអញ្ចឹង។ ហើយមួយទៀតសំខាន់ច្បាប់យើអត់មានចែងថាគាត់ខុសច្បាប់។ លើកលែងតែគាត់ទៅឆក់អីៗយើងឃាត់ចាប់បានខុសច្បាប់បើសិនប្រើឧបករណ៍ស្របច្បាប់គាត់មិនខុសច្បាប់ទេ។
លោកនាយខណ្ឌបញ្ជាក់ចុងក្រោយថា លុះត្រាតែមានការស្រាវជ្រាវពីរដ្ឋបាលជលផលថ្នាក់ជាតិគេសិក្សាពីទិន្នផលពីការថយចុះ និងមានការប្រៀបធៀប១០ ឆ្នាំទៅ ២០ឆ្នាំចុងក្រោយថាប្រភេទត្រីហ្នឹងមានការថយចុះ បានគេចាត់ទុកជាប្រភេទត្រីរងគ្រោះថ្នាក់ ត្រូវគេបញ្ចូលវាទៅក្នុងអនុក្រឹត្យថ្មី ទើបយើងមានសិទ្ធិហាមឃាត់ បើសិនជាអត់មានផ្លូវច្បាប់ណាចែងផងយើងទៅចាប់ទៅហាមឃាត់យើងជាអ្នកខុសវិញទេ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ