Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរមកពីថៃម្នាក់ស្លាប់

បានផុស

នៅ

អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានប្រកាសច្រានចោលនូវព័ត៌មានមិនពិតថា មានករណីពលករមកពីប្រទេសថៃ បានស្លាប់ដោយសារជំងឺកូវីដ១៩។

តាមការប្រកាសរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ករណីស្លាប់របស់បុរសពលករអាយុ ៣៦ ឆ្នាំ រស់នៅភូមរំដេង ឃុំស្ពានត្នោត ស្រុជីក្រែង ខេត្តសៀមរាប មិនមែនដោយសារជំងឺកូវីដ១៩ នោះទេ។

អាជ្ញាធរខេត្តអះអាងថា មូលហេតុនៃការស្លាប់របស់ពលករម្នាក់នោះ គឺដោយសារជំងឺរលាកស្រោមខួរក្បាល និងជំងឺរបេងសួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលករជាអ្នកជំងឺ បានមកដល់កម្ពុជាតាំងពីថ្ងៃទី ១៨ ខែកុម្ភៈ ហើយត្រូវបានគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព លុះស្ថានភាពកាន់តែធ្ងន់គ្រូពេទ្យបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ប៉ុន្តែដោយស្ថានភាពជំងឺសង្គ្រោះលែងបាន បុរសរូបនោះ ក៏បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ២ រសៀលថ្ងៃទី ២៥ ខែកុម្ភៈ ម្សិលមិញ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម