ព័ត៌មានជាតិ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការជួយពលការនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីវឌ្ឍនភាពនៃការជួយពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីពលរដ្ឋ៥៧រូបហើយត្រូវបានអន្តរាគមន៍ឱ្យត្រឡប់មកវិញ ខណៈដែលពលរដ្ឋមួយចំនួនទៀតនឹងវិលមកកម្ពុជាវិញនៅពេលខាងមុខ។

ក្រសួងបញ្ជាក់ថា “ក្រសួងបានសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ ក្នុងការអន្តរាគមន៍ និងសម្របសម្រួលឱ្យបងប្អូនពលការិនីចំនួន ៥៧នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញរួចហើយ។ ទន្ទឹមនឹងនេះ សម្រាប់បងប្អូនពលការិនីដែលពុំទាន់បានវិលត្រលប់មកកម្ពុជាវិញតាមការស្នើសុំ ក្រសួងបាននឹងកំពុងបន្តសម្របសម្រួលឱ្យបានវិលត្រលប់មកវិញនាពេលឆាប់ៗខាងមុខនេះ។
បច្ចុប្បន្ន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តល់កន្លែងស្នាក់នៅ អាហារហូបចុកគ្រប់គ្រាន់ និងតម្រូវការផ្សេងៗ ជូនបងប្អូនពលការិនីដែលកំពុងរង់ចាំការវិលត្រឡប់មកប្រទេសកម្ពុជាវិញ”។
បន្ថែមពីនេះ ក្រសួង បានអំពាវនាវដល់បងប្អូនពលការិនីដែលកំពុងរង់ចាំវិលត្រឡប់មកវិញ អង្គការសង្គមស៊ីវិល សារព័ត៌មាន និងសាធារណជន មេត្តារក្សាភាពស្ងៀមស្ងាត់ និងស្វែងយល់អំពីបែបបទនិងនីតិវិធីក្នុងប្រទេសនីមួយៗឱ្យបានច្បាស់ ចៀសវាងបង្កើតព័ត៌មាន ឬរូបភាពផ្សេងៗដែលអាចបង្កឱ្យមានការយល់ច្រឡំ ឬបញ្ហាកាន់តែស្មុគស្មាញដល់ការបំពេញបែបបទទិដ្ឋាការសម្រាប់ចាកចេញពីប្រទេស (Final Exit Visa) របស់បងប្អូនពលការិនី៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ