ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ជំរុញឱ្យឥណ្ឌូណេស៊ីវិនិយោគដោយផ្ទាល់នៅកម្ពុជា ពិសេសការនាំចេញស្រូវអង្ករ
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យឥណ្ឌូណេស៊ីចាប់យកកសិកម្មជាវិស័យស្នូលសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជា ពិសេសការនាំចេញស្រូវអង្ករ។ សម្ដេចតេជោ ក៏ជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជាតែម្ដង។

ការជំរុញរបស់សម្ដេចតេជោទៅកាន់ឥណ្ឌូណេស៊ីបែបនេះ តាមរយៈឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅក្នុងជំនួបសម្ដែងការគួរសមកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ក្នុងជំនួបនេះ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានលើកឡើងពីសក្ដានុពលក្នុងវិស័យកសិកម្ម ដែលនៅឆ្នាំ២០២៣ កន្លងមក ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ដើមនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា ហើយជាពិសេស គឺចាប់អារម្មណ៍លើការ វិនិយោគផលិតស្រូវនៅកម្ពុជា។

ស្របជាមួយនឹងការលើកឡើងរបស់ទូតឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើង ថា កិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងឥណ្ឌូណេស៊ី ត្រូវចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ខណៈឥណ្ឌូណេស៊ីដែលមានប្រជាជនច្រើនត្រូវការស្បៀង។
សម្ដេចតេជោ សង្កត់ធ្ងន់ថា កម្ពុជា ជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាព ដែលជាឱកាសល្អអាចឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជាតែម្ដង។ ក្នុងន័យនេះ សម្ដេចតេជោ បានជំរុញឱ្យភាគីឥណ្ឌូណេស៊ី វិនិយោគលើការរៀបចំជាប្រព័ន្ធផលិត ស្តុកទុក កិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានចាត់ទុកការវិនិយោគដោយត្រង់នេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនបំពេញឱ្យគ្នាទៅវិញទៅមក ដោយអាចជួយឱ្យកសិករកម្ពុជាមានទីផ្សារ ហើយឥណ្ឌូណេស៊ីខ្លួនឯងមានប្រភពធានានូវសន្តិសុខស្បៀងរយៈពេលយូរអង្វែង។
គួរបញ្ជាក់ថា ឆ្នាំ២០២៣កន្លងទៅ កម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករប្រមាណ២៥ម៉ឺនតោនក្នុងមួយឆ្នាំដល់ ឥណ្ឌូនេស៊ី ដើម្បីរក្សាបានសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសនេះ។ នៅក្នុងជំនួបរវាងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងហ្សាកាតា លោក ចូកូ វីដូដូ បានបង្ហាញការពេញចិត្តដែលកម្ពុជាបានព្រមព្រៀងផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ីចំនួន២៥ម៉ឺនក្នុងមួយឆ្នាំនេះ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


