Connect with us

ព័ត៌មានជាតិ

អន្តរក្រសួងពិភាក្សា ស្តីពី សំណើសុំបង្វែរថវិកាឥណទានដើម្បីចូលរួមគាំទ្រស្តង់ដាសាលារៀនគំរូ

បានផុស

នៅ

នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី សំណើសុំបង្វែរថវិកាឥណទានពីថវិកាសកម្មភាពផ្សេងៗ ដើម្បីចូលរួមគាំទ្រស្តង់ដាសាលារៀនគំរូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ រដ្ឋលេខាធិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡា បានបន្តធ្វើកំណែទម្រង់វិស័យអប់រំជាប្រចាំ ពិសេសគឺកំណែទម្រង់សាលារៀន ដែលជាចំណុចអាទិភាពក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ដែលស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ ”ស្តង់ដាសាលារៀនគំរូ” សម្រាប់សាលារៀន ដែលសម្រេចបានស្តង់ដាសាលារៀនគំរូ ឆ្នាំសិក្សា២០២៣-២០២៤។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបញ្ចប់សព្វគ្រប់នូវស្តង់ដាសាលារៀនគំរូដែលជាក្បួនខ្នាតដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសាលារៀនឱ្យ ប្រកបដោយគុណភាព និងមាននិរន្តរភាព ព្រមទាំងបានជ្រើសរើស និងទទួលស្គាល់ជ័យលាភីសាលារៀនគំរូ ចំនួន១២០ តាមស្មារតី នៃប្រកាសលេខ២៦៦ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងសន្និបាត អប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤។

ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការពិនិត្យស្ថានភាព ឥណទានថវិកាផ្ទៃក្នុងក្រសួងឆ្នាំ២០២៤ គឺធ្វើអាទិភាវូបនីយកម្មចំណាយដោយបង្វែរពីសកម្មភាពផ្សេងៗដើម្បីជួយគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូនៅគ្រប់អង្គភាពថ្នាក់កណ្តាល និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ក្រោមឱវាទ។

ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តធ្វើកំណែទម្រង់វិស័យអប់រំជាប្រចាំដោយផ្តោតការយកចិត្តដាក់លើកំណែទម្រង់សាលារៀន ក្នុងគោលបំណងលើកកម្ពស់លទ្ធផល នៃការសិក្សា របស់សិស្សឱ្យប្រកបដោយគុណភាព និងឆ្លើយតបទៅទីផ្សារការងារ ដែលជាបច្ច័យដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យឈានទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម