ព័ត៌មានជាតិ
ចិនចង់ឱ្យអឺរ៉ុបលុបចោលវិធានការបង្កើនពន្ធត្រឹមថ្ងៃ ៤ កក្កដា ខណៈភាគីទាំង២គ្រោងជួបគ្នាពិភាក្សាគ្នា
កាសែតរដ្ឋចិន Global Times បានរាយការណ៍នៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលចិនចង់ឱ្យសហភាពអឺរ៉ុបលុបចោលវិធានការដំឡើងពន្ធលើរថយន្តអគ្គិសនីនាំចូលពីចិនត្រឹមថ្ងៃទី ៤ ខែកក្កដា ខណៈភាគីទាំង២ព្រមព្រៀងគ្នាសម្រាប់ជំនួបពិភាក្សារកដំណោះស្រាយសារជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

Global Times ផ្សាយដោយស្រង់សម្ដីអ្នកសង្កេតការណ៍ថា លទ្ធផលដ៏ល្អបំផុត គឺសហភាពអឺរ៉ុបលុបចោលនូវវិធានការពន្ធរបស់ខ្លួនមុនថ្ងៃទី ៤ កក្កដា ខណៈការបង្កើនគោលនយោបាយការពារនិយមរបស់ប្លុក នឹងបង្កឱ្យមានវិធានការតបត ហើយកំណើនភាពតានតឹងនៃជម្លោះពាណិជ្ជកម្មនឹងនាំទៅរកតែលទ្ធផលចាញ់សម្រាប់ភាគីទាំងសងខាងប៉ុណ្ណោះ។
គួរគូសបញ្ជាក់ថា វិធានការដំឡើងពន្ធលើរថយន្តអគ្គិសនីនាំចូលពីចិនរបស់សហភាពអឺរ៉ុប នឹងចូលជាធរមានជាបណ្ដោះអាសន្ននៅថ្ងៃទី ៤ កក្កដា ខាងមុខ ខណៈប្លុកបន្ដស៊ើបអង្កេតលើករណីរដ្ឋាភិបាលចិនផ្ដល់ឧបត្ថម្ភធនជាសណ្ធឹកដល់ក្រុមហ៊ុនក្នុងស្រុក ដែលអាចឱ្យពួកគេលក់ផលិតផលរបស់ខ្លួនក្នុងតម្លៃថោកជាងលើទីផ្សារបរទេស។

ចិនតែងបដិសេធការចោទប្រកាន់ និងបានជំរុញឱ្យប្លុកអឺរ៉ុបលុបចោលវិធានការ ដោយលើកឡើងផងដែរថា ខ្លួនមិនចង់ប្រឡូកក្នុងសង្រ្គាមពាណិជ្ជកម្មមួយទៀតទេ។
ទោះបីជាភាពតានតឹងបន្តក៏ដោយ រ៉យទ័របានចុះផ្សាយថា ភាគីទាំង២បានយល់ព្រមគ្នាចាប់ផ្តើមកិច្ចចរចាឡើងវិញ បន្ទាប់ពីជំនួបរវាងស្នងការសហភាពអឺរ៉ុបលោក Valdis Dombrovskis និងរដ្ឋមន្ត្រីពាណិជ្ជកម្មចិនកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលបាននិយាយថា ទ្វារសម្រាប់កិច្ចពិភាក្សាគឺបើកចំហ៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


