ព័ត៌មានជាតិ
អភិបាលខណ្ឌ៧មករា ចុះពិនិត្យការរៀបចំការ៉ូឡាថ្មី លើចិញ្ចើមផ្លូវលេខ៩៣ ដើម្បីមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ
លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងការដ្ឋានផ្លាស់ប្ដូរការរ៉ូឡាថ្មី តាមចិញ្ចឹមផ្លូវលេខ៩៣ (មហាវិថីព្រះមុន្នីវង្ស) ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ល្អ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

លោក ថេង សុថុល បានឲ្យដឹងថា ការចុះត្រួតពិនិត្យការដ្ឋាននេះ គឺដើម្បីមើលថា តើក្រុមហ៊ុនដេញថ្លៃវិនិយោគនៅក្នុងខណ្ឌ បានអនុវត្តតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដែរឬទេ។ និងណែនាំឲ្យម្ចាស់ក្រុមហ៊ុនម៉ៅការគម្រោងធ្វើយ៉ាងណា កាត់បន្ថយឲ្យបានច្រើនបំផុតនូវផលប៉ះពាល់ដល់ការប្រកបអាជីវកម្មរបស់ពលរដ្ឋ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៣នេះ។
បន្ថែមពីនេះ លោកអភិបាលបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមានផ្ទះនៅតាមបណ្ដោយផ្លូវដែលមានការដ្ឋាន សូមចិត្តប្រជាពលរដ្ឋព្រោះក្នុងការដ្ឋានតែងតែមានការប៉ះពាល់ដល់ការធ្វើដំណើរប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ។ ដូច្នេះលោកអភិបាលបានសំណូមពរ និងសូមអធ្យាស្រ័យដល់ប្រជាពលរដ្ឋក្នុងរយៈពេលការដ្ឋានកំពុងតែដំណើរការនេះផងដែរ។

ពលរដ្ឋដែលមានផ្ទះនៅតាមបណ្ដោយផ្លូវលេខ៩៣ មូលដ្ឋានសង្កាត់បឹងព្រលិត បានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ ទោះបីមានផលប៉ះពាល់បន្តិចបន្តួចក្ដី អំឡុងពេលការដ្ឋានកំពុងដំណើរការ តែយ៉ាងណាគឺសប្បាយចិត្តចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន បានរៀបចំផ្លាស់ប្ដូរការ៉ូឡាថ្មី ជូនដល់ពលរដ្ឋ។ ដោយកន្លងមកការ៉ូឡាចាស់ មានសភាពខូចខាត ទ្រុតទ្រោម ក្រោយផ្លាស់ដាក់ការ៉ូឡាថ្មី មានសភាពស្អាតល្អ សោភ័ណ្ឌភាពស្អាត ងាយស្រួលដល់ពលរដ្ឋអ្នកធ្វើដំណើរដោយថ្មើរជើងផង។

ជាចុងក្រោយលោកអភិបាលក៏បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខណ្ឌត្រូវចុះត្រួតពិនិត្យតាមការរដ្ឋានទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌឲ្យបានញឹកញាប់ដើម្បីឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការដ្ឋាន៕
អត្ថបទ៖ សុភា



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


