ព័ត៌មានជាតិ
ក្រុមយុវជនសង្គមស៊ីវិល ប្រកាសគាំទ្រការថ្កោលទោសចំពោះក្រុមយុវជនចលនាខុសច្បាប់
នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមយុវជនសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសចំពោះក្រុមយុវជនចលនាខុសច្បាប់ និងគាំទ្រសាលក្រមផ្តន្ទាទោសចំពោះក្រុមយុវជនចលនាខុសច្បាប់។

ការចេញមកគាំទ្រនេះ គឺបន្ទាប់ពីនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីបើកសវនាការចំនួន ៥លើក រួចមកហើយ។
កាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ក្រោយពីបែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នា។ ក្នុងនោះ បុគ្គលជាជនប្រទេសឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ដែលជាស្ថាបនិកនៃចលនាមាតាធម្មជាតិត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា និងត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រកម្ពុជាផងដែរ។ នេះបើយោងតាមលិខិតរបស់ក្រុមយុវជនសង្គមស៊ីវិល។

តាមរយៈលិខិតដដែលនេះ ក្រុមយុវជនសង្គមស៊ីវិល នឹងថ្កោលចំពោះជនណា ឬបុគ្គលណា ដែលតែងតែរិះរកវិធីសាស្រ្តបង្កើតព្រឹត្តការណ៍ សកម្មភាពយកវិស័យបរិស្ថាន និងសិទ្ធមនុស្សធ្វើជាឈ្នាន់នយោបាយ តាមកលញុះញង់របស់ជនប្រទេស ក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរ ចលាចល។ ព្រមទាំង សម្តែងការសោកសា្តយដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសស្របពេលដែលប្រទេសជាតិមានសុខ សន្ដិភាព និងការអភិវឌ្ឍ បែរជាមានក្រុមយុវជនជ្រុលនិយមមួយក្ដាប់តូច តែងតែនាំគ្នាបង្កើតព្រឹត្តិការណ៍ ចលនាខុសច្បាប់ រិះរកវិធីសាស្រ្តផ្សព្វផ្សាយព័ត៌មានប្រឌិតបំផុសបំផុលខុសពីការពិតមកលើព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមយុវជនចលនាខុសច្បាប់ទាំងនោះ តែងតែធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ ដែលជាចេតនានយោបាយ ពិសេសវាយប្រហាលលើ ស្ថាប័នក្រសួងបរិស្ថាន ជាដើម។
ទាំងនេះ ជាហេតុដែលក្រុមយុវជនសង្គមស៊ីវិល ប្រកាសគាំទ្រនូវសាលក្រមរបស់តុលាទាំងស្រុង ខណៈដែលក្រុមយុវជនមួយក្ដាប់តូចនេះ បានបំពានច្បាប់ នាំគ្នារិះរកវិធីសាស្រ្តយករឿងបរិស្ថាន និងសិទ្ធិមនុស្សមកធ្វើជាឈ្នាន់នយោបាយបម្រើឱ្យជនបរទេសទាំងមិនដឹងខ្លួន ងប់ងុលនឹងមនោគមវិជ្ជានយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ជនបរទេស។

ជាមួយគ្នានោះ ក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ក្នុងនាមជាយុវជនកម្ពុជា គឺមិនអាចឱបដៃឈរមើល យុវជន ជនបរទេស ឬអង្គការ សមាគមណាមួយមកចង់កេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ព្រមទាំង ប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ធ្វើការឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


