នយោបាយ
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលថ្កោលទោស និងឱ្យទណ្ឌិតសម រង្សី ឈប់ធ្វើនយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»
លោក ហេង សំណាង ប្រធានបណ្តុំអង្គការ សមាគមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់ទណ្ឌិត សម រង្ស៊ី គួរបញ្ឈប់សកម្មភាពបញ្ជូនសារនយោបាយខ្មៅកខ្វក់បំបែកបំបាក់ជាតិ រូបភាពចាក់រុក ឆ្កឹះឆ្កៀល ញុះញង់ គ្មានបានហុចផលប្រយោជន៍ពិតប្រាកដជូនជាតិនោះទេ ជាពិសេសសូមបញ្ឈប់នយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»។

លោក ហេង សំណាង អំពាវនាវបែបនេះ បន្ទាប់ពីលោក សង្កេតឃើញ ទណ្ឌិត សម រង្សី ម្តងហើយ ម្តងទៀត តែងតែបញ្ជូនសារនយោបាយខ្មៅកខ្វក់បំបែកបំបាក់ជាតិ រូបភាពចាក់រុក ឆ្កឹះឆ្កៀល ញុះញង់ គ្មានបានហុចផលប្រយោជន៍ដល់ជាតិ នៅតាមបណ្តាញសង្គមរបស់ខ្លួន ឱ្យពលរដ្ឋងើបបះបោរផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។

លោក ហេង សំណាង ដែលជាមេដឹកនាំយុវជនសង្គមស៊ីវិលសកម្មខាងនយោបាយ វាយបក និងឆ្លើយតបភ្លាមៗទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បានបញ្ជាក់ថា ក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធតែងតែជួបជុំគ្នា ធ្វើការ ថ្កោលទោសចំពោះក្រុមជ្រុលនិយម ដែលមានមេទណ្ឌិត សម រង្ស៊ី មានចរិតជា«ភេរវកម្ម» ដែលយករូបមន្ត«ផ្ការីក» បំផុសបំផុល និងញុះញង់ឱ្យពលរដ្ឋអនុវត្តតាមខ្លួន ដើម្បីបង្កជាភាពវឹកវរនៅក្នុងសង្គមជាតិកម្ពុជាទាំងមូល ។

លោក ហេង សំណាងបញ្ជាក់ទៀតថា ទណ្ឌិត សម រង្ស៊ី បានព្យាយាមប៉ុនប៉ងបំផ្លាញកម្ពុជា តាមរយៈផ្តួលការដឹកនាំរបស់សម្តេចតេជោ បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែបំណងរបស់គេតែងតែបរាជ័យជាបន្តបន្ទាប់ ក្រោមកណ្តាប់ដៃរបស់សម្តេចតេជោ និងបន្តដោយសម្តេចធិបតី។ ជាពិសេសពលរដ្ឋជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចមហាបវរធិបតី ដែលត្រូវការសុខសន្តិភាព ដើម្បីភាពរីកចម្រើនរបស់កម្ពុជាទៅមុខជាបន្ត។

លើសពីនេះទៀត មេដឹកនាំយុវជនសង្គមស៊ីវិលរូបនេះ សង្កត់ធ្ងន់ទៀតថា លោក សម រង្ស៊ី តែងតែបង្កើតរឿងមិនពិត ក្នុងន័យដើម្បីបន្តុះបង្អាប់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គ្រប់រូបភាព តាមរយៈ «ស្វាស៊ីបាយ លាបមាត់ពពែ»។ ដូច្នេះ លោកអំពាវនាវដល់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទាំងអស់ សូមកុំជឿ ឬចាញ់បោក ទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួន ហើយងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយសក្តានុពលរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចំរើនទៅមុខទៀត ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


