ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ឱ្យទប់ស្កាត់អាណាធិបតេយ្យ ពេលដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់
លោក អ៊ុន ចាន់ដា អភិបាលខេត្តំពង់ចាម បានដាក់បទបញ្ជាឱ្យកម្លាំងអាវុធហត្ថខេត្តចុះអន្តរាគមន៍រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ដើម្បីទប់ស្កាត់បញ្ហាអាណាធិបតេយ្យ បន្ទាប់ពីមានអ្នកទទួលការមួយចំនួនបង្កការអុកឡុកក្នុងអំឡុងពេលដំណើរការដាក់ដេញថ្លៃ។

ថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍ ស្តីពី ការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។

ដើម្បីធានាការដេញថ្លៃគម្រោងមូលិធិឃុំ-សង្តាត់ ឱ្យដំណើរការរលូន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព គណនេយ្យភាព និងជៀសវាងដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការអនុវត្តនីតិវិធី នៃការដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឱ្យខានតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ ពោលគឺត្រូវលុបបំបាត់នូវភាពអសកម្មទាំងឡាយ ដើម្បីធ្វើការពង្រីកសមិទ្ធផលក្នុងមូលដ្ឋានកាន់តែច្រើនឡើង។

ទន្ទឹមពេលជាមួយគ្នានោះដែរ លោក អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវធ្វើលិខិតបេសកកម្ម ឱ្យអ្នកសារព័ត៌មានចេញពីមន្ទីរព័ត៌មានខេត្ត ចុះទៅយកព័ត៌មានដោយផ្ទាល់ ពេលដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ តាមចំនួនមានការកំណត់ ធ្វើយ៉ាងណាត្រូវជៀសវាងនូវភាពរញ៉េរញ៉ៃ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីពាក់ព័ន្ធត្រួតពិនិត្យលើទម្រង់របាយការណ៍របស់ក្រសួងមហាផ្ទៃ និងរបាយការណ៍របស់រដ្ឋបាលខេត្ត ស្តីពី ការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តកំពង់ចាម ចាប់ពីខែកញ្ញា ២០២៣ ដល់ថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០២៤៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


