ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រោងស្នើក្រសួងអប់រំបញ្ចូលបញ្ហាគ្រឿងញៀនក្នុងវិញ្ញាសាប្រឡង
លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បង្ហើបឱ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រោងស្នើទៅក្រសួងអប់រំ ឱ្យសិក្សាអំពីច្បាប់ស្ដីពីការពិនិត្យគ្រឿងញៀន គុណវិបត្តិនៃគ្រឿងញៀន ដើម្បីដាក់បញ្ចូលវិញ្ញាសាអំពីគ្រឿងញៀន ទៅក្នុងការប្រឡងកម្រិតណាមួយ។ លោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហើបដូច្នេះ នៅក្នុងពិធី ចុះអនុស្សារណៈនៃការយោគយល់គ្នារវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយសមាគមសិល្បករខ្មែរ ស្ដីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន។

ក្នុងកម្មវិធីដែលធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដា ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សង្កត់ធ្ងន់ដូច្នេះ ៖«យើងខ្ញុំ នឹងសំណូមពរទៅក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃក្រោយដើម្បីឱ្យសិក្សាពីច្បាប់គ្រឿងញៀន សិក្សាពីផលប៉ះពាល់គ្រឿងញៀន ថ្ងៃក្រោយអាច រឿងគ្រឿងញៀននេះ ដាក់ចូលនៅក្នុងវិញ្ញាសាប្រឡងកម្រិតណាមួយ »។
នៅចំពោះមុខសមាជិកសមាគមសិល្បករខ្មែរ លោក នេត សាវឿន អំពាវនាវឱ្យភាគីពាក់ព័ន្ធជាពិសេសសិល្បករល្បីៗ ដែលមានកេរ្តិ៍ឈ្មោះ មានឥទ្ធិពលត្រូវជួយផ្សព្វផ្សាយពីកម្មវិធីទូរស័ព្ទដៃ NO DRUG ទៅកាន់អ្នកគាំទ្រ និងក្រុមគ្រួសារ មិត្តភក្ដិ ជាពិសេសសិស្សនុសិស្ស ឱ្យទាញយកកម្មវិធីនោះប្រើប្រាស់បង្កើនជាចំណេះដឹង ព្រោះកម្មវិធីមួយនេះ មាននូវឯកសារពន្យល់ពីច្បាប់ៗសំខាន់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន វិធានការនៃការបង្ក្រាប និងគ្រោះថ្នាក់បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀន។

ជាការកត់សម្គាល់ ក្រសួងអប់រំ បាននិងកំពុងដាក់បញ្ចូលមេរៀនដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន សម្រាប់គ្រូបង្រៀនទាំងកម្រិតបឋមសិក្សា និងនៅកម្រិតវិទ្យាល័យ។ ហើយគ្រូបង្រៀន ដែលបង្រៀនមុខវិជ្ជាពាក់ព័ន្ធនឹងគ្រឿងញៀន គឺយកមេរៀនដែលពាក់ព័ន្ធបញ្ហាគ្រឿងញៀន ធ្វើជាវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសជាដើម៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


