Connect with us

ព័ត៌មានជាតិ

​ផ្លូវ​ខេត្ត ៣១២ ទៅ​ច្រក​ព្រំដែន​បន្ទាយចក្រី សាងសង់​​សម្រេច​បាន ៦៥% ​គ្រោង​បញ្ចប់​នៅ​​ដើម​ឆ្នាំ២០២៥

បានផុស

នៅ

វឌ្ឍនភាព​នៃ​គម្រោង​ស្ថាបនា​​កំណាត់​ផ្លូវ​ខេត្ត​លេខ ៣១២ ទៅ​ច្រក​ព្រំដែន​​បន្ទាយចក្រី​សម្រេច​​បាន ៦៥ ភាគរយ​ ដែល​គ្រោង​បញ្ចប់​នៅ​អំឡុង​ខែ​មករា​ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវខេត្តលេខ៣១២​ ស្ថិតនៅភូមិសាស្ត្រខេត្តព្រៃវែង​ បាន​បើកការដ្ឋានសាងសង់កាលពី​ថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២៣ មានប្រវែង ២៨,៣៧២ គីឡូម៉ែត្រ មាន​ចំណុច​ចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ ១ គីឡូម៉ែត្រលេខ ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។

គម្រោង​ស្ថាបនា​ត្រូវស្ដារពង្រីកទទឹងតួផ្លូវដែលមាន​ប្រវែងប្រមាណពី ៤ ទៅ ៥ ម៉ែត្រ ទៅទទឹងតួផ្លូវប្រវែង ១២ ម៉ែត្រ និងលើក​កម្រិតគុណភាពពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅ​ជា​ប្រភេទ​ផ្លូវក្រាលកៅស៊ូ AC មានកម្រាស់ ៦ សង់ទីម៉ែត្រ និង ៨ សង់ទីម៉ែត្រ និង​ក្រាល​បេតុង​សរសៃ​ដែកកម្រាស់ ២៥ សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ ម៉ែត្រ និងមានគន្លងសម្រាប់រថយន្ត និងគន្លង សម្រាប់ទោចក្រយានធ្វើចរាចរណ៍(២គន្លង ទៅ-មក)។

គម្រោងនេះក៏នឹងរួមបញ្ចូលការដាក់លូគ្រប់ប្រភេទនៅតាមបណ្ដោយផ្លូវ ព្រមទាំងការ​បំពាក់​ស្លាក​សញ្ញា​ គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ​និង​បង្គោល​សុវត្ថិភាព​ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក ស៊ុន​ ចាន់ថុល​ ​ថ្លែង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ថា​ ផ្លូវខេត្តលេខ ៣១២ អនុវត្ត​ការ​ស្ថាបនា​​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​កូរ៉េ ILSUNG-KR JOINT VENTURE ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ១៨ ខែ និងរយៈពេល​ថែទាំ​ចំនួន ៦០ ខែ និងប្រើប្រាស់​ថវិកា​ដែល​ជា​ឥណទាន​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​សរុប​ប្រមាណ ២៤,៨៩ លានដុល្លារអាមេរិក

ផ្លូវខេត្តលេខ ៣១២ ជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិ​លេខ​១ ផ្លូវខេត្តលេខ ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែន (កម្ពុជា-វៀតណាម)។

ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់​ជុំវិញ ជាពិសេសរំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ទាក់ទង​ការ​សាងសង់​កំណាត់​ផ្លូវ​ខេត្ត​លេខ ៣១២ កាល​ពី​ពេល​ថ្មីៗ​នេះមាន​ក្រុមហ៊ុន​មួយ​បាន​អះអាង​ថា​បាន​ទទួល​ការ​ម៉ៅការ​ស្ថាបនា​ផ្លូវ​ខេត្ត​លេខ ៣១២ ​ចាប់​ពី​ផ្លូវជាតិ​លេខ ១ ត្រង់​ចំណុច​ភូមិ​សំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្ត​ព្រៃវែង ទៅដល់​ច្រក​ព្រំដែន​អន្តរជាតិ​បន្ទាយចក្រី​ព្រំ​ប្រទល់កម្ពុជា-វៀតណាម ។

​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​ចេញ​សេចក្តី​ប្រកាស​ច្រានចោល​ដោយ​លើក​ឡើង​ថា ផ្លូវ​ជាតិ​លេខ ៣១២ ដែល​កំពុងស្ថាបនាក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី មានក្រសួងសាធារណការ នឹងដឹកជញ្ជូនជាម្ចាស់គម្រោង និង​សម្ព័ន្ធ​ក្រុមហ៊ុន ILSUNG-KR Joint Venture គឺ​ជាក្រុមហ៊ុនដែលទទួល​ម៉ៅការស្ថាបនាដោយ​ស្របច្បាប់។

ពាក់ព័ន្ធ​ក្រុមហ៊ុនដែល​បានអះអាង​និង​ផ្ដល់ព័ត៌មាន​ក្លែងក្លាយ​អំពី​ការ​ទទួល​គម្រោង​ស្ថាបនាផ្លូវខេត្តលេខ ៣១២ ​ក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើង​ថា គឺ​ក្នុងគោលបំណង​បោកប្រាស់​សាធារណជន ប្រជាពលរដ្ឋ ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​ផ្ទាល់ខ្លួនដោយខុសពីការពិត​និងច្បាប់​របស់​កម្ពុជា។ នៅ​ចំពោះមុខ ក្រសួង​នឹងចាត់វិធានការផ្លូវច្បាប់ទៅតាមការចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ៥៥ នាទីutes មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ៣ ម៉ោង មុន

រាជធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ លើ​ពិភពលោក ជា​ទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​ពេលរាត្រី

សន្តិសុខសង្គម៣ ម៉ោង មុន

ពលរដ្ឋស្នេីលោក​អធិការ​ស្រុកបង្ក្រាប​ទីតាំងល្បែង​អនឡាញ ដែល​កំពុង​ដំណេីរការ​នៅ​ស្រុក​បាទី

កីឡា៣ ម៉ោង មុន

កីឡាករ​ ធន់​ ស៊ីហុង​៖ បើ​គ្មាន​លោក​គ្រូ​ ធន់​ សុភា​ ក៏​ខ្ញុំ​មិន​មាន​​ការ​ជោគជ័យ​ដូច​ពេល​នេះ​ដែរ​

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាស្រី៣ដួង ត្រូវគេចាត់ថ្នាក់ជា រាជិនីយំសម​បំផុត​ ​ក្នុងភាពយន្ត​ភាគកូរ៉េ

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម