ព័ត៌មានជាតិ
កម្មវិធី ១.៥លាន៖ សិក្ខាកាមរីករាយ និងពេញចិត្តចំពោះការសិក្សាជំនាញដែលមានទាំងទ្រឹស្តី និងអនុវត្តន៍ផ្ទាល់ភ្លាមៗដើម្បីបានជំនាញមួយដោយពិតប្រាកដ
សិក្ខាកាមកំពុងសិក្សាក្នុង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បានបង្ហាញការសប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាល ព្រោះគ្រូបង្រៀនមានការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យសិស្សមានទំនុកចិត្ត រៀនឆាប់ចេះ ដោយសារសាលាមានឧបករណ៍បច្ចេកទេសទំនើបគ្រប់គ្រាន់រៀនភ្លាមអនុវត្តន៍ផ្ទាល់ភ្លាមៗ។

កញ្ញា សៅ យ៉ារ៉េត ជាសិក្ខាកាមផ្នែករចនាក្រាហ្វិចដោយកុំព្យូទ័រនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានបង្ហាញពីក្តីសប្បាយរីករាយដែលបានចូលរៀននៅក្នុងសាលាដែលមានគ្រូបង្រៀនយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្ហាញ ជាពិសេស សាលាមានបំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប សម្បូរបែបសម្រាប់ដាក់ឱ្យសិស្សរៀនទ្រឹស្តីផង អវត្តន៍ជាក់ស្តែងផង។
កញ្ញាថា «ការបង្រៀនជាក់ស្តែងសម្រាប់ខ្ញុំផ្ទាល់គឺដូចចាប់ផ្តើមពីសូន្យមក ប៉ុន្តែលោកគ្រូអ្នកគ្រូគាត់បង្រៀនណែនាំយកចិត្តទុកដាក់តាមដំណាក់កាលនិមួយៗមិនឱ្យសិស្សភ័យខ្លាច ហើយមុននឹងអនុវត្តន៍លោកគ្រូបង្រៀនពីទ្រឹស្តី ហើយរៀនបណ្តើរអនុវត្តន៍បណ្តើរធ្វើឱ្យសិស្សឆាប់ចេះ»។

ស្រដៀងគ្នានេះ អ្នកស្រី គង់ ស៊ីផា ជាសិក្ខាកាមជំនាញធ្វើនំនៅ វិទ្យាស្ថានជាតិសហគ្រិនភាព និងនុវានុវត្តន៍ (NIEI) និយាយថា ដំបូងឡើយអ្នកស្រីគិតថា រៀនមិនអស់ប្រាក់បែបនេះ ប្រហែលជាគ្រូបង្រៀនមិនដិតដល់នោះទេ ប៉ុន្តែផ្ទុយទៅវិញ តាមរយៈបទពិសោធន៍ជាក់ស្តែង មិននឹកស្មានថា អ្នកស្រីឆាប់ចាប់បាន ឆាប់យល់ ហើយបរិយាកាសសិក្សាប្រកបដោយផាសុខភាពទៀតផង ជាពិសេសគឺសាលាមានឧបករណ៍ទំនើបគ្រប់គ្រាន់ដាក់ឱ្យអនុវត្តន៍ជាក់ស្តែង។
អ្នកស្រីថា «ការរៀនជាក់ស្តែងគឺលោកគ្រូអ្នកគ្រូបង្រៀនបានល្អ ហើយសិស្សក៏យកចិត្តទុកដាក់រៀន ហើយឧបករណ៍ក៏មានគ្រប់គ្រាន់ ជាពិសេសគឺអនាម័យល្អ អនុវត្តន៍ជាក់ស្តែងរៀនបណ្តើរអនុវត្តន៍បណ្តើរឆាប់ចេះ»។

បន្ថែមលើកសិក្ខាកាមទាំង២ បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់មានជំនាញច្បាស់លាស់ ជាពិសេសគ្រួសារក្រីក្រ និងងាយរងហានិភ័យ អាចមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យបានគ្រប់គ្នា ដែលការរៀនជំនាញនេះមិនគិតពីអាយុ មិនអស់លុយហើយថែមទាំងបានប្រាក់ឧបត្ថម្ភបន្ថែមទៀត។
តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ មានសិស្សកំពុងសិក្សាក្នុងវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ទាំងកម្មវិធី ១.៥លាននាក់ និងកម្មវិធីទូទៅសរុបចំនួន ៧៤ ៨៧៣នាក់៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


