Connect with us

ព័ត៌មានជាតិ

ប្រទះឃើញ​អាវុធ​ធុន​AK47​ចំនួន​០២​ដើម​ នៅ​ដីចំការ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស៊ុ​ង ស្រុក​សំឡូត​

បានផុស

នៅ

បាត់ដំបង ៖ នៅ​រសៀល​ថ្ងៃទី៤ ខែវិច្ឆិកា ​ឆ្នាំ២០២០​នេះ​ អាវុធ​ធុន​AK47​ចំនួន​០២​ដើម មាន​បង់​និង​គ្រាប់កាំភ្លើង​ផង ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ក្នុងពេលដែល​គាត់​កាប់​គាស់​ដី​ក្នុង​ចំការ​ស្ថិតនៅ​ក្រុមទី​០៩ ​ភូមិ​កញ្ចាំង ​ឃុំ​ស៊ុ​ង ស្រុកសំឡូត ខេត្ត​បាត់​ដំបង។

លោក​វរសេនីយ៍ទោ ម៉ែន រី​ម អធិការ​នគរបាល​ស្រុក​សំឡូត បាន​បញ្ជាក់​នៅក្នុង សេចក្តី​រាយការណ៍​ថា អាវុធ​ទាំងពីរ​ដើម​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឈ្មោះ ទឹម សារិន ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ រស់នៅក្នុង​មូលដ្ឋាន​ខាងលើ បាន​ប្រទះឃើញ​ក្នុងខណៈដែល​គាត់​កាប់​គាស់​កាយ ដី​នៅក្នុង​ចំការ​របស់​គាត់​បង្ក​បង្កើន​ផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អធិការ​បន្ត​ថា ក្នុង​ពេល​ប្រទះឃើញ​នេះ ស្ថាន​ភាព អាវុធ​មាន​លក្ខណៈ​ច្រេះ​ចាប់​បាត់​បង់​គុណ ភាព​ស្ទើរ​ទាំងស្រុង​ទៅហើយ​ បើ​ទោះបី​ជា​ពិនិត្យ​ទៅ​ឃើញ​មានការ​រុំវេច​ខ្ចប់​នៅពេល​កប់​លាក់ ទុក​យ៉ាងណាក្តី លោក​បញ្ជាក់​ថា​ តាម​ប្រភព​ព័​ត៌មាន​អាវុធ​ទាំងនេះ​ អាច​មានការ​លាក់​ទុក​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ នៅក្នុង​មូលដ្ឋាន​ស្រុក​សំឡូត​នេះ ក្រៅពី​អាវុធ​ក៏​មាន​យុទ្ធភណ្ឌ​ផ្សេងៗ ទៀត ពិសេស​គ្រប់​មុន​បង្កប់​នៅក្នុង​ដី​ក៏​មាន​ច្រើន​ណាស់​ដែរ ​ហើយ​យូរៗ​ម្តង​ប្រជាពលរដ្ឋ​អាច​ប្រទះឃើញ​ក្នុងករណី​គាត់​ជីក​កាប់​គាស់​ដី​ធ្វើ​ចំការ​ឬ ​បង្កបង្កើត​ផល​។

ទោះជា​យ៉ាងនេះ​ក្តី ​លោក​អធិការ​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ សូម​មេត្តា​ផ្តល់​ព័ត៌មាន​ជាបន្ទាន់​ ដល់​សមត្ថកិច្ច​នគរបាល​ដែល​នៅ​ជិត​បំផុត​ ឬ​ អាជ្ញា​ធរ​ពាក់ព័ន្ធ ក្នុងករណី​ប្រទះឃើញ​យុទ្ធ​ភណ្ឌ មិនទាន់​ផ្ទុះ​ទាំងនោះ​សូមកុំ​ប៉ះពាល់ ព្រោះ​វា​អាច បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ។ នៅពេល​នេះ​ អាវុធ​ទាំងពីរ​ដើម​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រួចហើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ដំណាំសណ្ដែកខៀវ កំពុងមានទីផ្សារខ្លាំង មួយគីឡូក្រាមមានតម្លៃរហូតដល់៣២០០រៀលឯណោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី រៀបចំសន្និសីទអន្តរជាតិ ASAIHL ២០២៥ ដែលមានសាកលវិទ្យាល័យចូលរួម១៧ប្រទេសជុំវិញពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

មេដឹកនាំថៃពូកែកាឡៃ និង ពង្រីកបញ្ហានាំរឿងដល់អ្នកជិតខាង !

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព​កម្ពុជា​អំពាវនាវ​កុំយករឿងដំឡើង​ពន្ធ​របស់​សហរដ្ឋអាមេរិក​ធ្វើ​ជា​អាវុធនយោបាយ និង​ការ​បំភ័យ​កម្មករ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​កាសែតថៃ៖ ឧកញ៉ា​កុកអាន​​ប្រឈម​ការ​ចាប់ខ្លួន​​នៅថៃ ក្រោយ​សមត្ថកិច្ច​​​បង្ក្រាប​បទល្មើស​​​អន​ឡាញ​១៩​​ទីតាំង​​​មានជាប់​ពាក់​ព័ន្ធ​​

សន្តិសុខសង្គម១៨ ម៉ោង មុន

កម្លាំងចម្រុះ ចុះពិនិត្យទីតាំងច្រកដែលសង្ស័យជាច្រកនាំបារីចូលទឹកដីថៃ ក្រោយយោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរពីរនាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​​នឹងប្រើ​ច្បាប់​រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណង​ជាង​៣លាន​ដុល្លារ​ ពីការសាងសង់ស្ពានឆ្លង​កាត់​ទន្លេ​បាសាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

ចោទឧកញ៉ា កុក អាន ដោយភ្ជាប់នឹងសម្ដេចតេជោ ជាល្បិចកលដ៏ស្មោគគ្រោករបស់ថៃ ដើម្បីរកលេសបង្ខូចឈ្មោះកម្ពុជាប៉ុណ្ណោះ

កីឡា១៤ ម៉ោង មុន

នេះ​បញ្ជីឈ្មោះក្រុមបាល់ទះកំពូល​ទាំង ៥ ក្នុង​​ពាន SEA V League

Sokha Hotels

ព័ត៌មានពេញនិយម