ព័ត៌មានជាតិ
លោកហេង សួរ ៖ TVET គឺជាអណ្តូងមាស អណ្តូងប្រាក់ អណ្តូងសំណាងសម្រាប់ពលរដ្ឋក្រីក្រ
កំពង់ឆ្នាំង ៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាអណ្តូងមាស អណ្តូងប្រាក់ អណ្តូងសំណាងសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ ការចូលរៀនក្នុងកម្មវិធីនេះពលរដ្ឋនឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលប្រចាំខែ ហើយថែមទាំងបានរៀនជំនាញដែលអាចអភិវឌ្ឍន៍ខ្លួនឱ្យចាកផុតពីភាពក្រីក្រទៀតផង។

នេះជាការថ្លែងរបស់ លោកហេង សួរ រដ្ឋ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តកំពង់ឆ្នាំង ក្នុងពេលចុះផ្សព្វផ្សាយពីរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ពលរដ្ឋមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងឱកាសផ្សព្វផ្សាយនោះ លោករដ្ឋមន្ត្រី បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍ នៃចូលរៀនក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀល ការចូលរៀនមិនទាមទារកម្រិតវប្បធម៌ ទោះបីរៀនចប់ថ្នាក់ទី១ក៏អាចចូលរៀនបាន ហើយរៀនចប់បានសញ្ញាបត្រ ថែមទាំងរដ្ឋជួយរកការងារឱ្យធ្វើ ដោយទទួលបានប្រាក់ខែយ៉ាងតិចចាប់ពី ៨០ម៉ឺនរៀលឡើង។
លោកថ្លែងថា «កុំឱ្យដោយសារជីវភាព អត់បានរៀនដល់បាក់ឌុបអត់បានអី អត់មានសញ្ញាបត្រ ឥឡូវរដ្ឋផ្តល់ឱកាសឱ្យមកចូលរៀនវគ្គបណ្តុះបណ្តាលនេះដោយមិនគិតពីប្រវត្តិអតីតកាលទេ ឱ្យតែមកចូលរៀន ខំរៀននឹងបានសញ្ញាបត្រ១ អ៊ីចឹងអនាគតរបស់កូន-ក្មួយ នឹងក្លាយទៅជាមនុស្សម្នាក់ដែលមានជំនាញយកទៅប្រើប្រាស់មួយជីវិត ហើយរាជរដ្ឋាភិបាលធានាជួយរកការងារឱ្យធ្វើទៀត។»

លោករដ្ឋមន្ត្រី បានលើកឡើងថា ការជួយសម្រួលដល់ប្រជាពលរដ្ឋនៅក្នុងគ្រួសារក្រីក្របានចូលរៀនជំនាញ គឺជាការជួយឱ្យពួកគាត់ទទួលបានចំណូលបន្ថែម ចាកឆ្ងាយពីភាពក្រីក្រ ដែលប្រសើរជាងនៅផ្ទះធ្វើការងារតាមទម្លាប់ជាមួយឪពុកម្តាយ ឬទៅស៊ីឈ្នួលរកប្រាក់ដែលទទួលបានចំណូលមិនទៀងទាត់៕

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


