ព័ត៌មានជាតិ
ជនសង្ស័យ៤នាក់ ត្រូវបាននគរបាលចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ទៅតុលាការ
រតនគិរី ៖ កម្លាំងអធិការនគរបាលក្រុងបានលុង បានធ្វើការចុះស្រាវជ្រាវ និង ស៊ើបអង្កេតបន្តឈានឃាត់ខ្លួនជនសង្ស័យ៤មុខសញ្ញា ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងនោះដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចចម្ការស្វាយចន្ទីស្ថិតនៅក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង។
យោងតាមរបាយការណ៍របស់នគរបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យ៤នាក់រួមមាន ទី១.ឈ្មោះ ឆ្វេន កាញ់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិទំពូន មុខរបរមិនពិតប្រាកដ វិជ្ជមាន(+)។
ទី២.ឈ្មោះ ភឿក សុខ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពូន មុខរបរមិនពិតប្រាកដ វិជ្ជមាន(+)។ ទី៣.ឈ្មោះ ពរ ពុយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ វិជ្ជមាន(+)។
ទី៤.ឈ្មោះ យ៉ន សីហា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិទំពូន មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ធ្វើតេស្តរកសារធាតុញៀន អវិជ្ជមាន(-) ទាំង៤នាក់មានទីលំនៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន -ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន២កូនថង់តូច។ -ទូរសព្ទដៃចំនួន៤គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់និងសេពមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកំពុងឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ ៖ វុទ្ធឦសាន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



