ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំពិធីតាំងពិព័រណ៌ ប្រគុំតន្ត្រីពេញមួយសប្ដាហ៍ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែលបានគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះគម្រោងព្រែកជីកំហ្វូណនតេជោ និងដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់រដ្ឋបាលខេត្ត រៀបចំឱ្យមានការតាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នាតយក្សរយៈពេលមួយសប្តាហ៍ និងការអុជកាំជ្រួច នាវេលាម៉ោង១៩:០០នាទីយប់។

មានប្រសាសន៍នៅក្នុងឪកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធផលរបស់រដ្ឋបាលខេត្ត ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំក៏មានការចូលរួមពីលោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យផែនការវិនិយោគ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកអភិបាលខេត្ត មានប្រសាសន៍បន្តថា ការរៀបចំឱ្យមានការតាំងពិព័រណ៍ ប្រគុំតន្ត្រីខ្នាតយក្ស និងការអុជកាំជ្រួច គឺដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ និងបង្ហាញពីការគាំទ្រ និងសាទរយ៉ាងក្លៀវក្លាបំផុតពីប្រជាពលរដ្ឋខេត្តកំពង់ចាម ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជា «គម្រោងរបស់ខ្មែរ បម្រើផលប្រយោជន៍ខ្មែរ និងជាមរតដ៏មហាសាលតជំនាន់» ក៏ដូចជាការបង្ហាញអំពីចលនាជាតិដ៏ខ្លាំងក្លា រួមសាមគ្គី និងមនសិការជាតិខ្មែរទាំងមូលដ៏រឹងមាំ ក្រោមម្លប់នៃសន្តិភាព៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


