ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវពលរដ្ឋខេត្តកំពង់ស្ពឺយកចិត្តទុកដាក់លើស្ថានភាពទឹកជំនន់ និងប្រយ័ត្នខ្ពស់ចំពោះសត្វនានា
ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់លើស្ថានភាពទឹកជំនន់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វនានា ដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។

កាលពីយប់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ ដោយបានតាមដានជាប្រចាំនូវស្ថានភាពទឹកជំនន់ដែលកំពុងកើតឡើងនៅស្រុកគងពិសី និងស្ថានភាពទឹកភ្លៀងរងឥទ្ធិពលពីព្យុះ “ទ្រី” (Tropical Depression THREE) ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកជំនន់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វនានា អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ដល់ពួកគាត់។
ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានអំពាវនាវដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងតាមដានសភាពជាប្រចាំចំពោះស្ថានភាពទឹកជំនន់ដែលកំពុងបង្កជាផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ទន្ទឹមនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានអរគុណអាជ្ញាធរដែលបាននិងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាប្រចាំ និងចុះតាមដានផ្ទាល់នូវស្ថានភាពទឹកជំនន់អាចបង្កជាផលប៉ះពាល់ដល់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
គួរជម្រាបថា នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ នេះ ដោយយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាប នៅតែបន្តមានឥទ្ធិពលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្ដាល និងខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្ដាល នៃអាងទន្លេមេគង្គ បណ្ដាលឲ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលកាន់តែខ្លាំងមកលើកម្ពុជា។

ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកក្កដា នឹងធ្វើឲ្យតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៤,៥០ ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០%។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៥,៥០ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥%។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ៩,៥០ ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ៤៥%។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ១,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ ម៉ែត្រ។ ដូច្នេះ ប្រទេសកម្ពុជា នៅតែបន្តមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ រហូតដល់ថ្ងៃទី ២១ កក្កដា៕



-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?