ព័ត៌មានជាតិ
មូលនិធិអ៊ីអន ១% ក្លឹប រួមចំណែកអភិវឌ្ឍសុខុមាលភាពកុមារ
មូលនិធិអ៊ីអន ១% ក្លឹប នៅទីក្រុងឈីបា ប្រទេសជប៉ុន (ហៅថា មូលនិធិ) នឹងផ្តល់ទឹកប្រាក់សប្បុរសធម៌ទៅកាន់គណៈកម្មការប្រទេសជប៉ុនរបស់អង្គការយូនីសេហ្វដែលទឹកប្រាក់នេះបានមកពីការចូលរួមពីអតិថិជនដែលបានទិញទំនិញនៅតាមបណ្តាផ្សារអ៊ីអន។

នៅប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា នៅតំបន់ខ្លះដែលនៅប្រើប្រាស់ទឹកគ្មានអនាម័យពីស្រះ ទន្លេ និងអណ្តូងជាប្រចាំដែលប្រភពទាំងនេះអាចផ្ទុកនូវសារជាតិគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្ស។ កុមារមួយចំនួនមិនបានចូលរៀន ដោយសារពួកគេត្រូវចំណាយពេលវេលាដើម្បីរែកទឹកពីទីតាំងឆ្ងាយៗ។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ មូលនិធិបានបន្តយុទ្ធនាការនេះដើម្បីគាំទ្រកុមារតាំងពីឆ្នាំ ២០១០។
ចន្លោះពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ យុទ្ធនាការនេះបានប្រព្រឹត្តឡើងនៅក្នុងផ្សារ និងទីកន្លែងបរិក្ខាររបស់អ៊ីអនគ្រុបប្រមាណ ៦,៧៩១ កន្លែង ហើយទទួលបានទឹកប្រាក់ពីសប្បុរសជន សរុប ២៣,៥៧៩,៣៧២ យេន (១៥ ម៉ឺនដុល្លារ) ពីអតិថិជនផងដែរ។

មូលនិធិនេះ ត្រូវបានធ្វើការបរិច្ចាគឱ្យស្មើនឹងចំនួន ៤៧,១៥៨,៧៤៤ យេន (ប្រមាណ ៣០ ម៉ឺនដុល្លារ) ដែលទឹកប្រាក់ទាំងនេះនឹងត្រូវបានគេយកទៅប្រើប្រាស់ក្នុងការផ្តល់ទឹកសុវត្ថិភាព និងការសាងសង់គ្រឿងបរិក្ខារដើម្បីផ្គត់ផ្គង់ទឹកនៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។

តាមរយៈគម្រោងមួយនេះ មូលនិធិអ៊ីអន ១% ក្លឹប នឹងបន្តការចូលរួមចំណែកក្នុងការអភិវឌ្ឍសុខុមាលភាពល្អរបស់កុមារដែលនឹងមានតួនាទីដឹកនាំមនុស្សជំនាន់ក្រោយ។
មូលនិធិអ៊ីអន ១% ក្លឹប ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩០ ដែលបានរួមចំណែកដល់ការចិញ្ចឹមបីបាច់ថែរក្សាកុមារឱ្យមានសុខភាពល្អ បង្កើតចំណងមិត្តភាពជាមួយប្រទេសផ្សេងៗ ការអភិវឌ្ឍក្នុងតំបន់ និងកំពុងបន្តចូលរួមក្នុងសកម្មភាពផ្នែកបរិស្ថាន និងសង្គមជាតិ ផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


