ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ប្ដេជ្ញាសហការជាមួយបណ្ដាប្រទេសអាស៊ាន និងចិន លើកកម្ពស់ទំនាក់ទំនង និងជំរុញការផ្សព្វផ្សាយឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន
សាន់ស៉ី-ចិន ៖ ដោយមើលឃើញពីសារៈសំខាន់ នៃ«ឆ្នាំ នៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន» លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបញ្ជាក់ពីការប្ដេជ្ញាសហការរួមគ្នាជាមួយបណ្ដាប្រទេសអាស៊ាន និងប្រទេសចិន ក្នុងការលើកកម្ពស់ទំនាក់ទំនង និងការជំរុញផ្សព្វផ្សាយឆ្នាំ នៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព នៅក្នុងតំបន់។

ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សប្ដាហ៍អាស៊ាន-ចិន ឆ្នាំ ២០២៤ ក្រោមប្រធានបទ«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ៖ ឈានឆ្ពោះទៅសម្រេចភាពសុខដុម តាមរយៈនវានុវត្តន៍» កាលពីព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ នៅទីក្រុងឆាងជឺ (Changzhi) ខេត្តសាន់ស៉ី (Shanxi) នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងឱ្យរដ្ឋាភិបាល និងរដ្ឋសភា នៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមជាមួយថ្នាក់ដឹកនាំ នៃខេត្តសាន់ស៉ី ផងដែរ។
ថ្លែងក្នុងពិធីបើកនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការរួមគ្នាជាមួយបណ្តាប្រទេសអាស៊ាន និងប្រទេសចិន ក្នុងការលើកកម្ពស់ទំនាក់ទំនង និងការជំរុញផ្សព្វផ្សាយឆ្នាំ នៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់»។

លោករដ្ឋមន្ត្រី បានចាត់ទុកព្រឹត្តិការណ៍សប្ដាហ៍អាស៊ាន-ចិន ឆ្នាំ ២០២៤ គឺជាវេទិកាដ៏សំខាន់មួយក្នុងការលើកកម្ពស់ការយល់ដឹងអំពីតំបន់អាស៊ាន និងប្រទេសចិន និងចូលរួមចំណែកក្នុងការពង្រីក និងពង្រឹងនូវទំនាក់ទំនងរវាងភាគីទាំងពីរ និងបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការថែរក្សានូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះបានផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ២ ពាន់លាននាក់ នៅទូទាំងតំបន់អាស៊ាន និងប្រទេសចិន តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative)។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីអត្ថប្រយោជន៍ដែលកើតចេញពីទំនាក់ទំនងកម្ពុជា-ចិន តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងមិត្តភាពដែកថែប ផ្ដួចផ្ដើមឡើងដោយថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក៏ដូចជាសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានតាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក្នុងនោះរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ពហុកីឡដ្ឋានជាតិមរតកតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រួមជាមួយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀត បាននិងកំពុងរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើនរបស់កម្ពុជា។

សូមបញ្ជាក់ថា ក្នុងពិធីបើកព្រឹត្តិការណ៍សប្ដាហ៍អាស៊ាន-ចិន ឆ្នាំ ២០២៤ នោះ ថ្នាក់ដឹកនាំមកពីបណ្តាប្រទេសអាស៊ាន និងចិន សុទ្ធតែបានលើកឡើងពីការប្ដេជ្ញាចិនក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ដើម្បីឆ្ពោះទៅរកភាពសុខដុមរួម តាមរយៈការផ្លាស់ប្ដូរទំនាក់ទំនង នៃប្រជាជន និងប្រជាជន និងជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌៕










-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៥ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


