ព័ត៌មានជាតិ
ប.ស.ស និង ILO បញ្ជ្រាបចំណេះដឹងពីការវាយតម្លៃហានិភ័យហិរញ្ញវត្ថុដល់មន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាពការងារ
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) កាលពីព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ” ដើម្បីបញ្ជ្រាបចំណេះដឹងថ្មីៗ បន្ថែមទៀតដល់មន្ត្រីរបស់ខ្លួនអនុវត្តការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ” លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងការយល់ដឹងអំពីគណិតវិទ្យាផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកទេសហិរញ្ញវត្ថុ និងលក្ខណៈគំរូដែលអាចទ្រទ្រង់នឹងស្ថានភាពបរិបទ នៃស្ថានភាពរស់នៅរបស់ប្រជាជន។ សូចនាករចំនួនប្រជាសាស្ត្រ សក្ដានុពលចំនួនប្រជាជន និងនិទស្សន៍ចំនួនប្រជាជន និងការអនុវត្តហិរញ្ញវត្ថុ នៃមូលនិធិសោធននិវត្តន៍សន្តិសុខសង្គម និងគណនាអត្រាភាគទានរយៈពេលវែងក្រោមវិធីសាស្ត្រហិរញ្ញប្បទានផ្សេងៗ។
លោកបណ្ឌិតអគ្គនាយករង បានបង្ហាញនូវក្តីជឿជាក់ថា តាមរយៈវគ្គបណ្ដុះបណ្ដាលដ៏សំខាន់មួយនេះ លោក លោកស្រី ទាំងអស់ នឹងទទួលបាននូវចំណេះដឹង និងបទពិសោធថ្មីៗ បន្ថែមទៀត ដើម្បីយកទៅអនុវត្តលើកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានោះ លោកបណ្ឌិតអគ្គនាយករង បានផ្ដាំផ្ញើទៅកាន់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ និងសួរឱ្យបានច្រើន ដើម្បីទទួលបាននូវភាពច្បាស់លាស់ទៅលើចំណុចគន្លឹះសំខាន់ៗ ដែលគ្រូឧទ្ទេសបានបង្ហាត់បង្ហាញក្នុងសិក្ខាសាលាដ៏សំខាន់មួយនេះ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិតអគ្គនាយករង បានសម្តែងនូវការអរគុណ ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់មួយនេះឡើង៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


