ព័ត៌មានជាតិ
សមាគមគ្រឹះស្ថានឧត្ដមសិក្សាមានសមាជិកកើនឡើងដល់ ១៤៥ គ្រឹះស្ថាន នៅទូទាំងប្រទេស
រហូតមកដល់បច្ចុប្បន្ននេះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មានសមាជិកកើនឡើងដល់ ១៤៥ គ្រឹះស្ថានហើយ នៅទូទាំងប្រទេស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សកាន់តែប្រសើរឡើងថែមទៀត។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២០ សីហា នេះថា ក្នុងចំណោមសមាជិកចំនួន ១៤៥ គ្រឹះស្ថានសិក្សា ក្នុងនោះ មាន ៤០ គ្រឹះស្ថានជាគ្រឹះស្ថានឧត្ដមសិក្សា និង ១០៥ ទៀត ជាគ្រឹះស្ថានសិក្សាចំណេះទូទៅកើនឡើងជាង ២០ គ្រឹះស្ថានសិក្សា ចាប់តាំងពីមុនជំងឺកូវីដមកដល់បច្ចុប្បន្ន ក្នុងនោះចំណេះទូទៅមានប្រហែល ២០ សាលា និងសាកលវិទ្យាល័យមាន ១ ឬ ២ សាលាទេ។
លោក ហេង វ៉ាន់ដា បានបន្តថា «តួលេខខាងលើយើងនិយាយតែសាលាបង្កើតថ្មីទេ ដោយមិនបានរាប់បញ្ចូលសាលាចាស់ៗ ដែលបានពង្រីកសាខាថ្មីៗ ជាច្រើនទៀតនៅទូទាំងប្រទេសទេ»។

លោក ហេង វ៉ានដា បានបន្តទៀតថា ការដែលគ្រឹះស្ថានសិក្សាមានកើនឡើងច្រើននេះដោយសារតែកំណើនប្រជាពលរដ្ឋកើនឡើងច្រើន ហើយរាជធានីបានពង្រីកកាន់តែធំទៅដល់ជាយក្រុងដែលតម្រូវឱ្យសាលាត្រូវពង្រីកទៅតាមហ្នឹងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសដើម្បីបង្ខិតសាលាឱ្យនៅជិត ឬដល់ផ្ទះប្រជាពលរដ្ឋគ្រប់ច្រកល្ហកនៅតាមជនបទបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយទៀតឡើយ។
លោក ហេង វ៉ាន់ដា បានចាត់ទុកការបង្កើតសាលារៀនថ្មីៗ បន្ថែមនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបានកាន់តែប្រសើរឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៣ កន្លងទៅនេះ កម្ពុជាមានគ្រឹះស្ថានឧត្ដមសិក្សាសរុបចំនួន ១៨៩ ក្នុងនោះគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈចំនួន ៧៩ និងគ្រឹះស្ថានឧត្ដមសិក្សាឯកជនចំនួន ១១០ ដោយមាននិស្សិតសរុបចំនួន ២៨៤ ៥៩៩ នាក់ ស្រីមាន ១៤៨ ៧៥៧ នាក់។ ចំណែកគ្រឹះស្ថានសិក្សាឯកជនចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាមានប្រមាណជាង ១៨០០ សាលា នៅទូទាំងប្រទេស ក្នុងនោះមានគ្រឹះស្ថានសិក្សាកម្រិតមត្តេយ្យសិក្សាច្រើនជាងគេរហូតដល់ទៅជិត ៨០០ សាលា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


