ព័ត៌មានជាតិ
អតីតតំណាងរាស្រ្តបក្សប្រឆាំង៖ ការទាមទារឱ្យកម្ពុជា«ដកខ្លួនពីCLV» ជាការដុតឱ្យខ្លោច រោចឱ្យឆៅ គ្មានសមហេតុសមផល
អតីតអ្នកតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ លោក គង់ បូរ៉ា បានអះអាងថា ការដែលចង់ទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងCLV គឺជាការដុតឱ្យខ្លោច រោចឱ្យឆៅ គ្មានសមហេតុសមផលឡើយ។ លោក គង់ បូរ៉ា បានអះអាងបែបនេះក្រោយពីក្រុមអតីតគណបក្សប្រឆាំងនៅខាងក្រៅប្រទេសបានបរាជ័យក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសនាំគ្នាធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងCLV និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោក គង់ បូរ៉ា ដែលធ្លាប់ជាសមាជិកគណៈកម្មការនៃរដ្ឋសភា ត្រួតពិនិត្យ និងតាមដានការអនុវត្តគោលនយោបាយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV) បានសរសេរលើហ្វេសប៊ុករបស់ខ្លួននារសៀលថ្ងៃអង្គារនេះថា តាំងពីក្រោយឆ្នាំ១៩៩៣មក មេដឹកនាំប្រឆាំងកំពូលៗ មិនបានលើកបញ្ហាខ្វាយខ្វល់ ព្រួយបារម្ភអំពីគម្រោង CLV ដូចនៅក្នុងឆ្នាំ២០២៤ នេះទេ។ លោក គង់ បូរ៉ា ថា លោកបានចែករំលែកការខ្វល់ខ្វាយ ការព្រួយបារម្ភ ប៉ុន្តែ បើចោទប្រកាន់ថា «កាត់» ឬ«បាត់» គឺជាបុរេវិច្ឆ័យគ្មានលក្ខណៈស្ថាបនាឡើយ។
សម្រាប់អតីតអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះ ការទាមទារឱ្យ«លប់/ដកចេញ»ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម(CLV) គឺជាការដុតឱ្យខ្លោច រោចឱ្យឆៅ ដែលគ្មានសមហេតុសមផលទាល់តែសោះ។ សម្រាប់លោក គង់ បូរ៉ា ការប្រើគំនិត និងវោហាប្រកូកប្រកាសឱ្យពលរដ្ឋខ្មែរក្នុងប្រទេសរួបរួមតាមគំរូប្រជាពលរដ្ឋបង់ក្លាដេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល គឺជាចេតនា ជាតណ្ហារបស់អ្នកនយោបាយជ្រុលនិយម ដែលមិនអាចប្រកែកបាន។ ទោះជាយ៉ាងនេះក្តី លោកបានកោតសរសើរប្រជាពលរដ្ឋខ្មែរក្នុងប្រទេសដែលបានទទួលស្គាល់ថា ក្រុមជ្រុលនិយមមិនញញើតបញ្ចេះភ្លើងដុតប្រទេសកម្ពុជា ដើម្បីអំណាចរបស់ខ្លួន។ លោក គង់ បូរ៉ា ចង្អុលចំៗថា មេដឹកនាំក្រៅប្រទេស មិនកាន់អំណាច គឺជាដើមភ្លើង។

តាមរយៈហ្វេសប៊ុកដដែល លោក គង់ បូរ៉ា បានរំឮកឱ្យដឹងថា ក្នុងនាមជាអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ និងជាសាក្សីដែលបានទៅចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ និងវៀតណាម នៅប្រទេសឡាវជាមួយសម្តេច ហ៊ុន ណេង ដែលពេលនោះ សម្តេចជាប្រធានគណៈប្រតិភូ គឺរូបលោកជាតំណាងបក្សប្រឆាំងតែមួយរូបគត់ដែលបានទៅដល់ និងជជែកការងារ និងបានស្តាប់ដោយយកចិត្តទុកដាក់ពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ កិច្ចប្រជុំនៅប្រទេសឡាវកាលណោះ លោក គង់ បូរ៉ា រំលេចថា៖ «ខ្ញុំសូមបញ្ជាក់ថា តំបន់អភិវឌ្ឍក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ វៀតណាមនេះ គឺមិនមានការកាត់ខេត្តណាមួយទៅខាងភាគីណាមួយនោះទេ ជាពិសេស វៀតណាម គឺមិនដូចនឹងការធ្វើឱ្យមានភាពចលចលតាមសារព័ត៌មាន ដូចមេដឹកនាំគណបក្សប្រឆាំង ជាពិសេស មេដឹកនាំឧទ្ទាមក្រៅប្រទេស ដែលមានសម រង្ស៉ី ជាមេដឹកនាំក្បត់ជាតិ៣ជំនាន់នោះ ដែលតែងតែរវើរវាយចេះតែបង្កឱ្យអ្នកគាំទ្រ ធ្វើការទាមទារតាមខ្លួននោះទេ»។

ជាអ្នកបានចូលរួមនៅក្នុងកិច្ចប្រជុំCLV នេះដោយផ្ទាល់ និងជាសាក្សីរស់ លោក គង់ បូរ៉ា ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងជឿជាក់លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ និងវៀតណាម ដែលជាកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ដោយមិនមានការកាត់ខេត្តទៅខាងភាគីណាមួយនោះឡើយ។ ជាមួយគ្នានេះ លោកគាំទ្រវិធានការរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបញ្ចៀសសោកនាដកម្ម វិនាសកម្ម ចំពោះប្រទេស និងប្រជាពលរដ្ឋកម្ពុជា រក្សាភាព សុខសាន លូតលាស់ ខ្លាំងក្លាតទៅ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


