ព័ត៌មានជាតិ
ត្រឹម ២០ សីហា ប.ស.ស មានសមាជិកជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជិត ៥០ ម៉ឺននាក់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២១ សីហា នេះថា គិតត្រឹមថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ៤០៤ ៤៥៧ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ៨៧ ៩០៧ នាក់។

លោកបានបន្តថា ជាមួយគ្នានេះដែរ ប.ស.ស. បានធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីការអនុវត្ត“របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ៥ ០៨៨ លើក ឱ្យទទួលព័ត៌មានអំពីការអនុវត្តកម្មវិធីថ្មីនេះ ដល់ប្រជាជនប្រមាណ ១,៤ លាននាក់។
លោកបានបន្តទៀតថា ទន្ទឹមនឹងនេះ ចាប់ពីដើមឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ ប.ស.ស. បានចុះឈ្មោះសមាជិករបបភាគទានដោយស្ម័គ្រចិត្តថ្មីបានចំនួន ៣០០ ១៦៧ នាក់ និងមានអ្នកទៅប្រើប្រាស់សេវាសរុបចំនួន ៣៨១ ៣២២ ដង និងចំណាយតាវកាលិកអស់ទឹកប្រាក់ប្រមាណ ២៥ ៩៣១ លានរៀល។

លោក កត្តា អ៊ន បានបន្ថែមថា គិតត្រឹមថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ នេះ ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលជាដៃគូសរុបចំនួន ១ ៥៧៣ កន្លែង ក្នុងនោះមូលដ្ឋានសុខាភិបាលសាធារណៈមានចំនួន ១ ៤២០ កន្លែង និងមូលដ្ឋានឯកជនមានចំនួន ១៥៣ កន្លែង ដោយមានអ្នកទៅទទួលសេវាសរុបចំនួន ១៩,០២២,៤៦៨ ករណី។
គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ហើយ នៅទូទាំងប្រទេស។ ក្នុងនោះ សមាជិក ប.ស.ស ជាមន្ត្រីសាធារណៈមានចំនួន ៤៤០ ៣៦៥ នាក់ សមាជិក ប.ស.ស ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧ នាក់។ ការចូលជាសមាជិក ប.ស.ស. នឹងទទួលបានការរ៉ាប់រងលើថ្លៃព្យាបាលរហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ។ រ៉ាប់រងលើសេវាថែទាំសុខភាព មុន និងក្រោយសម្រាល សេវាថ្លៃសម្រាល ជាមួយនឹងប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃរយៈពេល ៩០ ថ្ងៃ ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល។ ប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ នោះ ប.ស.ស. នឹងធានារ៉ាប់រងលើសេវាសង្គ្រោះបន្ទាន់, ការព្យាបាល និងថែទាំ,ផ្ដល់ប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ស្របទៅតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម។

ចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទទួលបានដោយចំណាយត្រឹម ១៥ ៦០០ រៀល ក្នុង ១ ខែ តាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ។ ពួកគេទទួលបានអត្ថប្រយោជន៍សំខាន់ៗ រួមមាន ទី១.ការទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ។ ទី២.ការទទួលបានប្រាក់បំណាច់មាតុភាព និង ទី៣.ការទទួលបានប្រាក់វិភាជន៍បូជាសព។ បន្ថែមពីនេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទាំងអស់ អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស ទូទាំងប្រទេស ដោយឥតគិតថ្លៃ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?