ព័ត៌មានជាតិ
រដ្ឋាភិបាលផ្ដល់កញ្ចប់លើកទឹកចិត្តពិសេស ជំរុញការវិនិយោគនៅតំបន់ភាគឦសាន
នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសប្រគល់ភារកិច្ចដល់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យរៀបចំកញ្ចប់លើកទឹកចិត្តដើម្បីជំរុញការវិនិយោគនៅតំបន់ខេត្តភាគឦសាន។
ថ្លែងការណ៍បង្ហាញអំពីសមិទ្ធផលរយៈពេល ១ ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរៀបចំធ្វើកិច្ចការនេះឲ្យចប់សព្វគ្រប់នៅចុងឆ្នាំ ២០២៤ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៥។

សម្តេចបានលើកពីគោលនយោបាយលើកទឹកចិត្តនេះ ផ្តោតពិសេសលើអ្នកវិនិយោគក្នុងស្រុកឲ្យទៅអភិវឌ្ឍនៅតំបន់ខេត្តនៅភាគឦសាន។
សម្តេចបានបញ្ជាក់ថា ការដាក់ចេញគោលនយោបាយនេះ ដើម្បីឆ្លើយតបទៅកង្វល់របស់ប្រជាពលរដ្ឋ លើការការពារបូរណភាពទឹកដីដែលផ្ដោតសំខាន់លើខេត្តចំនួន ៤ នៅភាគឦសាន។
សម្តេចបានលើកឡើងពីការព្រួយបារម្ភរបស់ពលរដ្ឋ ខ្លាចប្រទេសបាត់បង់អធិបតេយ្យភាព គ្មានពលរដ្ឋរស់នៅ គ្មានការអភិវឌ្ឍ ខ្លាចគ្មានការតភ្ជាប់ ដែលទុកឱកាសប្រទេសផ្សេងត្រួតត្រា។
គោលនយោបាយនេះពាក់ព័ន្ធការលើកទឹកចិត្តការវិនិយោគនៅខេត្តនៅតំបន់ឦសាន ដើម្បីជំរុញកំណើនប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចធ្វើឲ្យពលរដ្ឋមានជីវភាពធូរធារ សេដ្ឋកិច្ចកាន់តែរីកចម្រើន ធានាបានភាពម្ចាស់ការរបស់កម្ពុជាក្នុងការអភិវឌ្ឍ ជាមួយការធានាបានសុខសន្តិភាព និងការមិនបែកបាក់ជាតិ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីស្នើពលរដ្ឋគ្រប់និន្នាការជឿទុកចិត្តលើរដ្ឋាភិបាល ដែលសម្តេចបានអះអាងថាបុព្វហេតុបម្រើជាតិនិងប្រជាជន ជាគោលដៅធំបំផុតរបស់រដ្ឋាភិបាល។ ប្រមុខរដ្ឋាភិបាលក៏លើកឡើងដែរថា គ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរនោះទេ។ សម្តេចបានប្រកាសនឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិមិនថានៅខេត្តទាំង ៤ នៅភាគឦសាន ធ្វើយ៉ាងណាអភិវឌ្ឍជីវភាពរបស់ពលរដ្ឋឲ្យកាន់តែរីកចម្រើន ដើម្បីឈានសម្រេចគោលដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ ២០៥០៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


