Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​ ហ៊ាន​ប្រើកណ្តាប់​​​ដៃ​វាយម្តាយ​រហូត​សន្លប់​ធំ​

បានផុស

នៅ

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលីសខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ក្រោយពេលដែលជននេះបាន ប្រើកណ្តាប់ជើងវាយទាត់ធាក់លើម្តាយរហូតសន្លប់ធំនោះ។ ហេតុការណ៍នេះកើត​ឡើង​នៅ​ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៨:១០នាទី នៅចំណុចផ្ទះលេខ០៧ ផ្លូវរថភ្លើង ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណុចផ្ទះលេខ០៧ ផ្លូវរថភ្លើង ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤:០០នាទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីប៉ូលីសខណ្ឌទួលគោកបានឱ្យ​ដឹងថា​ ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៨:១០នាទីព្រឹក កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពី បទហិង្សា ដោយចេតនាក្នុងសហព័ទ្ធ (កូនប្រុសយកជើងជាន់ និងធាក់ទៅលើម្ដាយបង្កើតបណ្ដាល​រងរបួសលើដើមទ្រូង ក្រោមបំពង់កបណ្ដាលសន្លប់បាត់ស្មារតី)។

ជនសង្ស័យដែលត្រូវជាកូន ឈ្មោះ ស៊ុំ សុផល ហៅ ហើម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ០៧ ផ្លូវរថភ្លើង ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះជាម្ដាយ ឈ្មោះ សាន់ យ៉ានី ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ០៧ ផ្លូវរថភ្លើង ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ដាយរងរបួស ស្នាមជាំនៅលើដើមទ្រូងក្រោមបំពង់ក (ដោយសារជនសង្ស័យឈ្មោះ ស៊ុំ សុផល ហៅ ហើម ជាកូនយកជើងធាក់ជាន់បណ្ដាលឲ្យរងរបួសជាំ)។​ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល មានភាពវិជ្ជមាន (មានសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ និង បញ្ជូនសំណុំរឿងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១៩ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២១ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ២២ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម