ព័ត៌មានជាតិ
សិស្ស-និស្សិត អាចទៅទេសចរណ៍ និងសិក្សាពីតំបន់ព្រំដែន ក្រោយមានដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល
ការផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ទៅកាន់ភូមិភាគឦសាន នៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ ក៏មកដល់ សិស្ស-និស្សិត បានសម្ដែងក្តីរីករាយ និងត្រៀមខ្លួន ដើម្បីចុះឈ្មោះទៅលេងកម្សាន្ត។

ក្រុមនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបង្កើតការផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃនេះឡើងមក ជាឱកាសដ៏ល្អមួយសម្រាប់ពួកគាត់អាចចុះឈ្មោះទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តជាប់ព្រំដែន ដើម្បីដើរទេសចរណ៍ផង និងបានសិក្សាឈ្វេងយល់ពីវឌ្ឍនភាព នៃការអភិវឌ្ឍនៅតំបន់ទាំងនោះផងដែរ។
សូមបញ្ជាក់ថា ការផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ តទៅ ដោយធ្វើឡើងតែនៅរៀងរាល់ចុងសប្ដាហ៍តែប៉ុណ្ណោះ។ ការផ្តល់ជូននេះទៀតសោត នឹងផ្តល់ជូនដល់ដំណាច់ឆ្នាំ ២០២៤ តែម្ដង។ ចំពោះការចុះឈ្មោះ ប្រជាពលរដ្ឋអាចចុះឈ្មោះតាមប្រព័ន្ធអនឡាយ ដែលក្រសួងព័ត៌មានបានបង្ហោះជូន។ រាល់ដំណើរកម្សាន្តក្នុងមួយលើក នឹងផ្តល់ជូនតែ ២០០ នាក់ប៉ុណ្ណោះ ដោយចេញដំណើរពីភ្នំពេញ នៅវេលាម៉ោង ៤ ព្រឹក និងវិលត្រឡប់មកវិញនាពេលល្ងាចមកដល់ភ្នំពេញវិញ រួមទាំងផ្ដល់អាហារ ៣ ពេលផងដែរ៕
អត្ថបទ ៖ សុភា




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


