ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំចរចាប្រាក់ឈ្នួលលើកទី៣នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះបន្តទៀត នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតនេះ បានធ្វើឡើងចំនួន២លើកមកហើយ ដែលលើកដំបូងធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា និងលើកទី២ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងកិច្ចប្រជុំលើកទី២ តំណាងភាគីកម្មករនិយោជិតដាក់តួលេខដោយតំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក ដាក់តួលេខដំឡើងតែ១ដុល្លារបន្ថែម លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិត គឺធ្វើឡើងដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់កម្មករនិយោជិតទាំងអស់។ កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលនេះ មានការចូលរួមពីតំណាងត្រីភាគី ពោលគឺតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០៤ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស.៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


